ខ្សែភាពយន្ត “Parasite” របស់​អ្នកដឹកនាំ​រឿង​ជនជាតិ​កូរ៉េ ឈ្នះ​ពានរង្វាន់​កំពូល​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​

797
ចែករម្លែក

​វាំងនន​នៃ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​លើក​ទី ៧២ បាន​បិទ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៥​ឧសភា ជាមួយ​ខ្សែភាពយន្ត​កូរ៉េខាងត្បូង រឿង “Parasite” ឈ្នះ​ពានរង្វាន់​ដ៏​ល្បីល្បាញ​បំផុត​នៅ​ឆ្នាំនេះ គឺ​ពាន Palme d’Or ឬ ពាន​ស្លឹក​ដូង​មាស​។​

​គណៈកម្មាធិការ ដែល​ដឹកនាំ​ដោយ​នាយក​ភាពយន្ត​ម៉ិ​ក​ស៊ិ​កលោក អា​ឡិច​សាន់​ដ្រូ ហ្គ​ន​សា​ឡេស អ៊ី​ណា​រី​ទូ (Alejandro Gonzlez Inarritu) បានសម្រេច​ចិត្តជា​ឯកច្ឆ័ន្ទ​ក្នុង​ការប្រគល់​ពានរង្វាន់ Palme d’Or ដល់​ខ្សែភាពយន្ត “Parasite” ដែល​ដឹកនាំ​ដោយ​លោ​កបុង ជុន​ហូ (Bong Joon-ho) អ្នកដឹកនាំ​រឿង​ជនជាតិ​កូរ៉េខាងត្បូង​។​

​កាលពី​ឆ្នាំមុន ពានរង្វាន់​កំពូល​នេះ​គឺ​បាន​ទៅលើ​ខ្សែភាពយន្ត​ជប៉ុន “Shoplifters” ដែល​និយាយ​អំពី​គ្រួសារ​ក្រីក្រ​មួយ ដឹកនាំ​ដោយ​លោក ហ៊ី​រ៉ូ​កា​ហ្ស៊ូ កូរ៉េ​អៀ (Hirokazu Kore -Eaa) ។​

​លោ​កបុង ជុន​ហូ បាន​ប្រាប់​ទស្សនកិច្ច​បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​នេះ​ថា “…Parasite គឺជា​ដំណើរ​ផ្សងព្រេង​ដ៏​ពិសេស​…​ខ្ញុំ​ជាម​នុស្ស​ដំបូង​គេ​ដែល​ភ្ញាក់ផ្អើល​ចំពោះ​ការ​ឈ្នះ​រង្វាន់​មួយ​នេះ​”​។​

​ពានរង្វាន់​ធំ​លំដាប់​ទី​ពីរ​នៅ​ឆ្នាំនេះ​គឺ​ពាន Grand Prize បាន​ទៅលើ​រឿង “Atlantics” របស់​លោកមា​ទី ឌី​អូ​ប (Mati Diop) ខណៈដែល​ពានរង្វាន់​តារា​សម្តែង​ប្រុស​ល្អ​ដាច់​គេ​បាន​ទៅលើ​លោក អង់​តូ​នី​អាវ បាន់​ដេ​រ៉ា​ស់ (Antoniao Banderas) សម្រាប់​ការសម្តែង​របស់គាត់​នៅក្នុង​រឿង “Pain and Glory” របស់លោក​ប៉េ​ត្រូ ម៉ា​ល់​ម៉ូ​ដូ​វ៉ា (Pedro Almodovar) ជា​អ្នកដឹកនាំ​រឿង​ជនជាតិ​អេ​ស្ប៉ា​ញ​។ គណៈកម្មាធិការ​បានប្រគល់​ពានរង្វាន់​តារា​ស្រី​ល្អ​ដាច់​គេ​ទៅ​នាង អេ​មី​លី ប៊ី​ឆាំ (Emily Beecham)៕ ដោយ៖ កញ្ញាដាលីស

ខ្សែភាពយន្ត “Parasite” របស់​លោ​កបុង ជុង​ហូ ឈ្នះ​ពាន​ស្លឹក​ដូង​មាស