ខ្សែភ្លើង​ឆក់​ជាងផ្សារដែក​ពីរ​នាក់​ម្នាក់​ស្លាប់​ម្នាក់ទៀត​រងរបួស​ធ្ងន់​

627
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ជាងផ្សារដែក​ពីរ​នាក់​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយសារ​ឆក់​ខ្សែភ្លើង​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ជំរៅ​ឃុំ​ទួល​អំពិល​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​អ៊ូ​សិត​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​និង​ឈ្មោះ​វ៉ន​លីម​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​លើកជើង​បន្ទា​ដែក​ដាក់​បម្រុង​ឡើង​ផ្សារ​។​ក៏​ដាក់​ចំ​លើ​ព្រី​ភ្លើង​(​បែក​)​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ភ្លើង​ឆក់​ទាំងពីរ​នាក់​តែម្តង​បណ្តាល​ឲ្យ​ឈ្មោះ អ៊ូ សិត ស្លាប់​នៅនឹងកន្លែង​និង​ឈ្មោះ វ៉ន លីម​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទេ​ព្យ​ខេត្តកំពង់ស្ពឺ​សព​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​ខ្សែភ្លើង​ឆក់​ជាងផ្សារដែក​ពីរ​នាក់​ម្នាក់​ស្លាប់​ម្នាក់ទៀត​រងរបួស​ធ្ងន់​

#