ខ្សែ​រថភ្លើង​ចិន​-​ឡាវ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ឡាវ​

981
ចែករម្លែក

នៅ​ខែមេសា អាកាសធាតុ​ក្នុង ប្រទេស​ឡាវ​ពិតជា​ក្តៅ​ខ្លាំង ។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី ប្រជាជន ដែល​រស់នៅក្នុង​តំបន់​ខាងជើង​នៃ ប្រទេស​ឡាវ​រួមគ្នា​បាចទឹក​អបអរសាទរ បុណ្យប្រពៃណី​ដ៏​សំខាន់​នេះ ចំណែក កម្មករ​ដែល​ធ្វើការ​នៅ​ការដ្ឋាន​សាងសង់​ខ្សែ​រថភ្លើង ចិន​-​ឡាវ​កំពុងតែ​ខិតខំ ឧស្សាហ៍​ព្យាយាម​ដើម្បី​សាងសង់​ខ្សែ​រថភ្លើង​សំខាន់​នេះ​ឱ្យ​បានល្អ ប្រសើរ ។​
​ ​
​ក្រុមហ៊ុន​ចិន​ប្រើប្រាស់​រយៈពេល​តែមួយ​ឆ្នាំ​បាន​ត្រួស​ត្រាយផ្លូវល្អៗ​នៅក្នុង​តំបន់ភ្នំ​នៃប្រទេស​ឡាវ ហើយ​បាន​សាងសង់​ស្ពាន​ដ៏​ធំ​មួយ​ខ្សែឆ្លងទន្លេ​មេគង្គ​ដែល​នឹង​អាច​ផ្តល់​ផល ប្រយោជន៍​ជាក់ស្តែង​ដ៏​ច្រើនសន្ធឹកសន្ធាប់​ដល់​ប្រជាជន​ឡាវ​ដែល​រស់នៅក្នុង​តំបន់​នេះ ។​
​ ​
​ភូមិ​ហួយ​ហ្វូ​ឡាយ​ជា​ភូមិ​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​ខ្សែ រថភ្លើង​ចិន​-​ឡាវ ។ លោក​មេភូមិ​បាន ប្រាប់​អ្នកកាសែត​ថា ក្រោយពេល​បញ្ចប់ ជា​ស្ថាពរ​នូវ​ការសាងសង់​ផ្លូវដែក​នេះ បើ​ចង់​ធ្វើដំណើរ​ទៅ​ក្រុង​វៀងចន្ទន៍​ពិត ជា​ងាយស្រួល​ណាស់​ចំណែក​ទៅ​ប្រទេស​ចិន​ក៏​លែងមាន ការលំបាក ហើយ ។ លោក កុង ស៊ូ​ជុង លេខាធិការ គណបក្ស​ផ្នែក​លេខ ១ នៃ​ក្រុមហ៊ុន​សាង សង់​ផ្លូវដែក​ចិន​សាខា​ទី ៨ បានផ្តល់ បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​ថា ផ្នែក​លេខ​១ នៃ​ក្រុមហ៊ុន​សាងសង់​ផ្លូវ ដែក​ចិន​សាខា​ទី​៨ ទទួលបន្ទុក​សាង សង់​ផ្លូវដែក​ប្រវែង ២២,២ គីឡូម៉ែត្រ ដែល​ចាប់ផ្តើម​ពី​ជ្រោយ​ទន្លេមេគង្គ​ទៅ ភាគ​ខាងជើង​នៃ​ប្រទេស​ឡាវ​។ គម្រោង ខ្សែ​រថភ្លើង​ចិន​-​ឡាវ​នេះ​បានផ្តល់​ការ ងាយស្រួល​ដល់​អ្នកភូមិ​ឡាវ​ក្នុង​ការធ្វើ ដំណើរ​ទៅមក ។​
​ ​
​លោក ស៊ូ ធុង មេភូមិ​ណា​ហាន បាន​បើក​ភោជនីយដ្ឋាន​មួយ​នៅក្បែរ​ការ ដ្ឋា​ន​សាងសង់​ខ្សែ រថភ្លើង​ចិន​-​ឡាវ​នេះ ដើម្បី​ទទួល​ក្រុមកម្មករ និង​អ្នកដំណើរ មក​ហូបបាយ​ជា​រៀងរាល់ថ្ងៃ ។ លោក បាន​បញ្ជាក់ថា សព្វថ្ងៃ​មាន​ផ្លូវ​រួចហើយ ថ្ងៃក្រោយ​នឹង​អាចមាន​ផ្លូវដែក​ទៀត ។ ខ្ញុំ​គិតថា ចាំ​ថ្ងៃក្រោយ​នឹង​អាចមាន ទេសចរ​កាន់តែច្រើន​មក​ដើរលេង​នៅទីនេះ​ចំណែក​ខ្ញុំ​កំពុង​គិតគូរ ពី​ការបើក​រមណីយដ្ឋាន​ទេសចរណ៍ ។​
​ ​
​លោក អ៊ូ ជី​ពី​ន លេខាធិការ​គណបក្ស​ផ្នែក​លេខ​២ ដែល​ទទួលបន្ទុក​សាង​សង់​កំណាត់​ផ្លូវដែក លើ​ជ្រោយ ទន្លេមេគង្គ​នៃ​ខ្សែ​រថភ្លើង​ចិន​-​ឡាវ បាន មានប្រសាសន៍ថា ចុងភៅ​របស់​ក្រុមហ៊ុន បាន​និយាយថា សព្វថ្ងៃ​ប្រជាជន ដែល​ធ្លាប់​រស់នៅក្នុង​តំបន់ភ្នំ​ដាច់ស្រយាល​ទាំងនោះ​បាន​រើ ផ្ទះ​មករ​ស់ នៅក្នុង​តំបន់​ជុំវិញ​ផ្លូវថ្នល់​រួចហើយ ដោយសារ​មានការ​ងាយស្រួល​ក្នុងការ ធ្វើដំណើរ​ទៅមក ។ លោក​បន្តទៀតថា ដើម្បី​បង្កើត​ទំនាក់ទំនង​មិត្តភាព​ជាមួយ អ្នកភូមិ​ក្នុង តំបន់ និង​ជំរុញ​ការសាងសង់ ខ្សែ​រថភ្លើង​ចិន​-​ឡាវ ក្រុមហ៊ុន​បាន​ទៅ រក​អ្នកភូមិ​ក្នុង​តំបន់ ដើម្បី​ផ្តល់ ឱកាស​ការងារ​ដល់​ពួកគេ ។ ពួកគេ​អាចមក​ធ្វើ ការ​ជា​តៃកុង​ឡាន​អ្នក​បោស សម្អាត​ឬ​ចុង ភៅ​ក្នុង​ក្រុមហ៊ុន ដែល​អាចជួយ​ដោះ ស្រាយ​បញ្ហា​ការរស់នៅ​ដល់​ពួកគេ ។ នាពេលខាងមុខ ក្រុមហ៊ុន​នឹង​រៀបចំ​ឱ្យ ពួកគេ​ចូលរួម​ក្នុងការ​បណ្តុះបណ្តាល វិជ្ជាជីវៈ ។​

​គម្រោង​ខ្សែ​រថភ្លើង​ចិន​-​ឡាវ​ជា គម្រោង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ សំខាន់ ដែល​កំណត់ ដោយ​ថ្នាក់ដឹកនាំ កំពូល​នៃ​ប្រទេស​ទាំងពីរ​ចិន​និង​ឡាវ ។ ខ្សែ​រថភ្លើង​នេះ​ជា​ហេដ្ឋារចនាសម្ព័ន្ធ សំខាន់​របស់​ប្រទេស​ចិន​និង​ឡាវ ហើយ ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផ្លូវដែក​ផាន​-​អាស៊ី ។ គួរ​បញ្ជាក់ថា ខ្សែ​រថភ្លើង​ចិន​-​ឡាវ​ចាប់ផ្តើម​ពី​តំបន់​ព្រំដែន​ចិន​-​ឡាវ នៅ​ភាគ​ខាងជើង​រហូត ទៅដល់​រដ្ឋធានី វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ ។ គម្រោង ខ្សែ​រថភ្លើង​ចិន​-​ឡាវ​នេះ​មាន​ប្រវែង សរុប​៤១៤​គីឡូម៉ែត្រ ដែល​នឹង​សាង សង់​រយៈពេល​៥ ឆ្នាំ​តាម​ផែនការ​ដែល បានកំណត់ ។ គម្រោង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ខែធ្នូ ឆ្នាំ ២០១៦ ហើយ​ត្រូវ​អនុវត្តន៍​ការសាងសង់​តាម ស្តង់ដារ​បច្ចេកទេស​ចិន និង​ប្រើប្រាស់ គ្រឿង​បរិក្ខារ​របស់​ប្រទេស​ចិន ៕ ដោយ ចាំង ជីន​ហួ (​ស៊ីន​ហួ​ចិន​)

​ស្ពាន​លួង​ប្រា​បា​ង្គ​ឆ្លងកាត់ ទន្លេមេគង្គ គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​រថភ្លើង ចិន​-​ឡាវ កំពុងតែ​ស្ថិតនៅ​ក្នុងដំណាក់កាល​ស្ថាបនា (​រូបថត ស៊ីន​ហួរ )