ខ្សែ​រថភ្លើង​ចិន​-​ឡាវ ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់​

354
ចែករម្លែក

ពេល​ថ្មីៗ​នេះ ស្ពាន​ធំ​ណាន ខឺ​ណៃ​ដែលជា​ផ្នែក​សំខាន់​មួយ​នៃ​ខ្សែ រថភ្លើង​ចិន​-​ឡាវ បាន​ចាប់ ដំណើរការ​សាងសង់​ជា​ផ្លូវការ ។ ស្ពាន​ដ៏​ធំ នេះ​នឹង​អាច​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់ ប្រជាជន​ឡាវ ។ លោក លី ពីង​អគ្គនាយក​នៃ​ក្រុមហ៊ុន សាងសង់​ខ្សែ​រថភ្លើង​ចិន​-​ឡាវ បាន​ប្រាប់​អ្នកកាសែត​ថា នៅ​ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន​នឹង​បញ្ចប់ ការសាងសង់​ស្ពាន និង​ផ្លូវដែក​ឆ្លង​ភ្នំ តាម​ខ្សែ​រថភ្លើង​ចិន​-​ឡាវ​(​គម្រោង ដេញថ្លៃ​ជាស្រេច​)​ចំនួន​ជាង ៩០ ភាគរយ ។​
​ ​
​ខ្សែ​រថភ្លើង​ចិន​-​ឡាវ ជា​ខ្សែ រថភ្លើង​អន្តរជាតិ​ទី​១ ដែល​ភាគី​ចិន ចូលរួម​ជា​អ្នក​សាងសង់​សំខាន់ និង ត​ភ្ជាប់​នឹង​បណ្តាញ​ខ្សែ​រថភ្លើង​ចិន ក្រោយពី​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់ មួយ និង​ផ្លូវ​មួយ​” ត្រូវបាន​លើក ឡើង រៀងមក ។ លោក ស៊ី​សាយ​ធី ឆែ​- អា​វិ​ន ប្រធាន​មជ្ឈមណ្ឌល​សិក្សា ស្រាវជ្រាវ​អំពី​ប្រទេស​ចិន​នៃ​សាកល វិទ្យាល័យ​រដ្ឋ​ប្រទេស​ឡាវ​បានបញ្ជាក់ ថា របៀង​សេដ្ឋកិច្ច ចិន​-​ឡាវ និង​ខ្សែ រថភ្លើង​ចិន​-​ឡាវ​ត្រូវ​បង្កើតឡើង ដោយ​ព្រម​ជាមួយគ្នា​ដែល​នឹង​អាច​ផ្តល់​ផល ប្រយោជន៍​ជាក់ស្តែង​ដល់ ប្រជាជន​ឡាវ​និង​មាន​សារសំខាន់ ណាស់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឡាវ​និង​ការជំរុញ​ការកសាង សហគមន៍​រួម​វាសនា​ចិន​-​ឡាវ ។​
​ ​
សព្វថ្ងៃ គម្រោង​សាងសង់ ខ្សែ​រថភ្លើង​ចិន​-​ឡាវ បាន​ជំរុញ​ការ អភិវឌ្ឍ​នៃ​វិស័យ​សម្ភារ​សំណង់ ថាមពល​អគ្គិសនី កសិកម្ម ការចិញ្ចឹម សត្វ សេវាកម្ម និង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​ក្នុង ប្រទេស​ឡាវ ។​

តាម​ស្ថិតិ​ដែលមាន​លក្ខណៈ មិន​ពេញលេញ​គម្រោង​នេះ​បាន ផ្តល់​ការងារ​ដល់ក​ម្មករ​ឡាវ​ជាង ៣២.០០០ នាក់ ក្នុងនោះ មាន​ជាង ៤.៣០០​នាក់ កំពុងធ្វើការ​ដើម្បី អនុវត្តន៍​ការសាងសង់ ខ្សែ​រថភ្លើង​នេះ ។ គម្រោង​នេះ​បាន​ផ្តល់ឱកាស ការងារ​ដ៏​ច្រើន​ដល់​ប្រជាជន​ឡាវ​ដែល​រស់នៅក្នុង តំបន់​ជុំវិញ ។ ក្រៅ ពីនេះ​ក្នុងអំឡុងពេល​សាងសង់ ខ្សែ​រថភ្លើង​នេះ ក្រុមហ៊ុន​នឹង​សាងសង់ និង​ជួសជុល​ផ្លូវថ្នល់​ដែលមាន ប្រវែង​សរុប​១.១០០​គីឡូម៉ែត្រ ជួសជុលផ្ទះ​ចាស់​ដែលមាន​ទំហំ ២៧.១០០​ម៉ឺន​ម៉ែត្រការ៉េ និង​ផ្តល់ ជំនួយ​ឧបត្ថម្ភ​ដែលមាន​តម្លៃ​ជាង ៨​សែន​នាក់​ដល់ សិស្ស​និស្សិត​ឡាវ ។​
​ ​
គម្រោង​សាងសង់​ខ្សែ រថភ្លើង​ចិន​-​ឡាវ បាន​ផ្តល់ឱកាស ពាណិជ្ជកម្ម​ដ៏​ច្រើន​ដល់​អ្នកភូមិ ដែល រស់នៅក្នុង​ភូមិ​ណៃ​សាយ​ដែលមាន ទីតាំង​ស្ថិតនៅ​ក្បែរ​ស្ថានីយ​រថភ្លើង ខាងជើង​ក្រុង​វៀងចន្ទន៍ ។ លោក ស៊ូ​ផាត់ មេភូមិ​ណៃ​សាយ​បាន​ប្រាប់ អ្នកកាសែត​ដោយមាន​ភាពសប្បាយ រី​យ​រាយ​ថា សព្វថ្ងៃ​អ្នកភូមិ​អាច ទទួលបាន​ចំណូល​កាន់តែច្រើន ហើយ​មាន​អ្នកវិនិយោគ​មក​បង្កើត រោងចក្រ​ដែល​បានធ្វើឱ្យ​អ្នកភូមិ​មាន ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ៕ ដោយ សុន ក្វាង​យ៉ុង​