ខ្សែ​រថភ្លើង​ល្បឿន​លឿន​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេ​សចណ៍​នៃ​រមណីយដ្ឋាន​ភូ​ជឺ​ហី​

1380
ចែករម្លែក

ក្រោយពី​ដំណើរការ​ប្រើប្រាស់ ខ្សែ​រថភ្លើង​ល្បឿន​លឿន​យូ​ន​ណាន​-​ក្វាង​ស៊ី​នៅ​ចុងឆ្នាំ​២០១៦ រៀងមក រមណីយដ្ឋាន​ភូ​ជឺ​ហី ដែល​ស្ថិត​ក្នុងស្រុក ឈី​វ​ប៉េ​នៅ​ភាគ​អាគ្នេយ៍ ខេត្ត​យូ​ន​ណាន នោះបាន​ទទួល​ការរីក ចម្រើន​ច្រើន​លើ វិស័យ​ទេសចរណ៍ ។ តាម​ស្ថិតិ​ពី​គណៈកម្មាធិការ​គ្រប់គ្រង​រមណីយដ្ឋាន ភូ​ជឺ​ហី បានឱ្យដឹងថា​នៅ​ខែកក្កដា​ឆ្នាំនេះ​រមណីយ​-​ដ្ឋា​ន​ភូ​ជឺ​ហី​បានទទួល​ទេសចរ​ជាតិ និង អន្តរជាតិ​៧៤,៥​ម៉ឺន​នាក់ ដែល​បាន​ទិញ សំបុត្រ​ចូល​តំបន់​ទេសចរណ៍ និង​សំបុត្រ ជិះ​កប៉ាល់​លេង​២៣,១៦​ម៉ឺន​សន្លឹក​។ រមណីយដ្ឋាន​ភូ​ជឺ​ហី​បានទទួល​ចំណូល ចម្រុះ​ជាង​៥០០​លាន​យ័ន និង​ចំណូល​ផ្ទាល់​៣០.៨៤៧​លាន​យ័ន ពី​វិស័យ​ទេសចរណ៍​កើនឡើង​៣៩,៥​ភាគរយ​ធៀប នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦ ។ ជាពិសេស​ស​ន្ទ​ស្សន៍ ទេសចរណ៍​ផ្សេងៗ បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​នៅ​ឆ្នាំ​២០១៧ នេះ​។​សព្វថ្ងៃ​បើ​ជិះ​រថភ្លើង​ល្បឿន​លឿន ពី​ក្រុង​គុន​មីង​ទៅ​រមណីយដ្ឋាន​ភូ​ជឺ​ហី​ត្រូវ ការ​តែ​១​ម៉ោង និង​១៥​នាទី​ប៉ុណ្ណោះ ៕ ដោយ ចាំង តឺ​ហួ​

ទេសចរ​កំពុងតែ​រីករាយ​នឹង ការលេង​បាចទឹក នៅ​រមណីយដ្ឋាន ភូ​ជឺ​ហី (​រូបថត​ដោយ Juang Peng)​