ខ​ជើ​ជ្រូក​បំពង​

1872

+ គ្រឿងផ្សំ​
– ជើង​ជ្រូក ១
– ស្ករត្នោត ៦​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ​ខ្មៅ កន្ល​ហ​ស្លាបព្រា​បាយ​
– អំបិល ១​ស្លាបព្រា​កាហ្វេ​
– ស្ករស ២​ស្លាបព្រា​បាយ​
– ឈើអែម ២
– ផ្កា​ច័ន្ទ ៥​គ្រាប់​
– រំដេង ១​ដុំ​បន្តិច​
– ខ្ទឹមស ៥​កំពឹស​
– ម្រេចខ្មៅ (​បុក​ឲ្យ​ម៉ត់​) ២​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ឆា ២​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– លាង​ជើង​ជ្រូក​ឲ្យ​ស្អាត​កាត់​ជា​កង់​ធំៗ​ល្មម រួច​ដាក់​បំពង​វា​ឲ្យ​ឆ្អិន​ស្ទើរ រួច​ស្រង់​វា​ដាក់​ក្នុង​ឆ្នាំង​
– ដាក់​ខ្ទះ​ថ្មី​រំលីង ឈើអែម ផ្កា​ច័ន្ទ រំដេង ខ្ទឹមស និង​ម្រេច​ឲ្យ​ឈ្ងុយ ចាក់​វា​ចូលក្នុង​ឆ្នាំង​ជើង​ជ្រូក​
– ដាក់​ខ្ទះ​ថ្មី​កូរ​ស្ករត្នោត​ឲ្យ​ឡើង​ក្រហម​រួច​ចាក់​ចូលក្នុង​ឆ្នាំ​ជើង​ជ្រូក បន្ទាប់មក​ចាក់ទឹក​ចូល​ឲ្យ លិច​ជើង​ជ្រូក រួច​ដាក់​គ្រឿង​ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ទឹកស៊ីអ៊ីវ​ខ្មៅ អំបិល កូរ​ឲ្យ​សព្វ​រម្ងាស់ ទុក​រយៈពេល ២ ទៅ ៣​ម៉ោង​រួច​ស្រង់​ជើង​ជ្រូក​ហាន់សាច់​ដាក់​ចាន និង​ស្រង់​គ្រឿង​ឈើ អែម​ផ្កា​ច័ន្ទ​ចេញ ។​
– យក​ម្សៅ​ឆា​លាយ​ជាមួយ​ទឹក​ធម្មតា​កូរ​សព្វ​សឹម​ចាក់​ចូល​ទឹក​ខ​ជើង​ជ្រូក រម្ងាស់​វា​ឲ្យ​ពុះ​ម្ដងទៀត​រួច​ដួស​ទឹក​ខ​ជើង​ជ្រូក​ស្រោច​ពីលើ​ចាន​ជើង​ជ្រូក បន្ថែម​ជី​វ៉ាន់ស៊ុយ​ពីលើ បន្តិច និង​អាច​ញ៉ាំ​ជាមួយ​ស្ពៃជ្រក់​បាន ៕ ប្រភព​: Chahna Mint​