ខ​ថ្ពាល់​ជ្រូក

1217
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក (​សាច់​ថ្ពាល់​) ៥​ខាំ​
– ម្រេច ស និង​ម្រេច ខ្មៅ ១​ក្ដាប់​
– ខ្ទឹម ស ៥​កំពឹស​
– ឫស​ជីរវ៉ាន់ស៊ុយ ៣
– ស្ករត្នោត ២​ស្លាបព្រា​បាយ​
– ផ្កា​ច័ន្ទ ៣​គ្រាប់​
– ឈើអែម ២​ដើម​
– ទឹកស៊ីអ៊ីវ ៣​ស្លាបព្រា​បាយ​
– អំបិល ១/២​ស្លាបព្រា​កាហ្វេ​
– ស៊ុត​ស្ងោរ ៥​គ្រាប់ (​បកសម្បក​)

+ វិធី​ធ្វើ​
– លាង​សាច់ជ្រូក​ឲ្យ​ស្អាត​ហាន់ ជា​ដុំៗ​ធំ​ល្មម​
– បុក​ម្រេច ស ម្រេចខ្មៅ ខ្ទឹម ស និង​ឫស​ជីរវ៉ាន់ស៊ុយ​ឲ្យ​ម៉ត់ រួច​ដាក់​ប្រេងឆា​បន្តិច​ក្នុង​ខ្ទះ​ឲ្យក្ដៅ​សឹម​ដាក់​ម្រេច​បុក​ចូល​រលីង​ឲ្យ​ឈ្ងុយ បន្ទាប់មក​ដាក់​សាច់ជ្រូក​ចូល​កូរ​វា​ឲ្យ​ក្រៀម​បន្តិច សឹម​ដាក់​ស្ករត្នោត​ចូល​កូរ​ជាមួយ​សាច់ជ្រូក​ឲ្យ​ឡើង​ក្រហម ទើប​ចាក់ទឹក​ចូល​ឲ្យ​លិច​សាច់ រួច​បង់​ផ្កា​ច័ន្ទ ឈើអែម និង​អំបិល គ្រប​ទុក​ឲ្យ​ពុះ ទើប​ដាក់​ទឹកស៊ីអ៊ីវ​ចូល​កូរ​ឲ្យ​សព្វ និង​ដាក់​ស៊ុត​ស្ងោរ​ចូល​ទុក​ឲ្យ​ពុះ​មួយ​ភ្លេ​ត​រួច​ជាការ​ស្រេច ៕ ប្រភព​: finfincooking​