ខ​មា​និល​

245

+ គ្រឿងផ្សំ​
– អំបិល
– ម្រេច​
– រំដេង​
– ខ្ទឹមស
– ខ្ទឹមក្រហម​
– ប៉ូច​កាក់
– ដូងទុំ​
– ទឹកត្រី​
– ស្ករ​
– សាច់គោ សាច់មាន់ ឬ​សាច់​ទា (​តាម​ចំណូលចិត្ត​)

+ របៀប​ធ្វើ​
– យក​សាច់​លាង​ទឹក ហើយ​កាត់​ដុំ​ធំៗ​ល្មម​ដាក់​ចាន​ទុក​មួយអន្លើ
– យក​ដូង​កោស​ពូត​យក​ក្បាលខ្ទិះ​ទុក​ផ្សេង ចុង​ទុក​ផ្សេង ។​
– រំដេង ខ្ទឹមស ខ្ទឹមក្រហម​បុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ រួច​យក​ឆ្នាំង​ដាក់​ដាំ​ចាក់​ខ្លាញ់​ឲ្យ​ក្ដៅ​បន្តិច សឹម​យកសា​ច់មក​ដាក់​ឆា​នឹង​ឲ្យ​ក្រហម​បន្តិច ទើប​យក​ខ្ទឹមស ខ្ទឹមក្រហម រំដេង ដែល​បុក​នោះមក​ដាក់ ឆា​ជាមួយនឹង​សាច់​ឲ្យ​ឈ្ងុយ​បន្តិច​រួច​ចាក់ទឹក​ត្រី ស្ករ អំបិល កូរ​ឲ្យ​សព្វ ចាក់​ក្បាលខ្ទិះ​ចូល រំងាស់​ឲ្យ ចេញ ប្រេង​បន្តិច​ទើប​ចាក់​ខ្ទិះ​ចុង មើល​ឲ្យ​ល្មម​និង​សាច់​កុំ​ឲ្យ​រាវ​ពេក ។​
– បន្ទាប់មក​យក​ប៉ូច​កាក់​លីង និង​ម្រេច​ដាក់​ទាំងមូល​បង់​ចូលក្នុង​ឆ្នាំង ទុក​ឲ្យ​ពុះ​រំងាស់​ឲ្យ​ផុយ​សាច់​ល្អ ទើប​ភ្លក្សមើល​ឲ្យ​ដឹង​សាប​ប្រៃ​តាម​ការចូល​ចិត្ត​ជាការ​ស្រេច ៕ ប្រភព​: Youtube