ខ​ម៉ាំ​

434

+គ្រឿងផ្សំ​

– សាច់ជ្រូក​3​ជាន់ ហាន់​ស្ដើងៗ​ល្មម​
– សាច់ជ្រូក​ចិញ្ច្រាំ ( សាច់​សុទ្ធ )
– ត្រី​ពោ កាត់​ជា​ដុំៗ​ល្មម​
– ម៉ាំ ចិញ្ច្រាំ​អោយ​ម៉ត់​
– ត្រប់វែង កាត់​ជា​4
– ស្ករស ម្សៅ​ស៊ុប អំបិល និង ទឹកអំពិល​ទុំ​
– ខ្ទឹមស​ចិញ្ច្រាំ រំលីង​អោយ​ឈ្ងុយ​
– ស្លឹក​ជី​នាងវង​
– បន្លែ​រួមមាន : ព្រលិត ត្រសក់ ផ្កាស្នោ ស្ពៃក្ដោប ជីគ្រប់មុខ និង​មាន​បន្លែ​ច្រើន​មុខ​ទៀត​តាម​ចំនូលចិត្ត ។​

+​វិធី​ធ្វើ​

– ដាក់​ទឹក​ចូលក្នុង​ឆ្នាំង​តិច​ល្មម ដាំ​អោយ​ពុះ រួច​ដាក់​មាំ​ុ​ចូល ( អាច់ដាក់​មាំ​ុ​ចូល​ដូច​យើង​បង់​ប្រហុក រួច​យក​កាក​ចេញ ដើម្បី​កុំអោយ​ដោយ​ឆ្អឹង ) រួច​កូរ​អោយ​រលាយ​ចូលគ្នា​អស់ ហើយ​ដាក់ សាច់ជ្រូក​3​ជាន់ ស្ករស ម្សៅ​ស៊ុប អំបិល រំងាស់​អោយ​ផុយ​សាច់​បន្តិច​
– បន្ទាប់មក​ដាក់ ត្រី សាច់ជ្រូក​ចិញ្ច្រាំ និង ត្រប់ រួច​ទុកអោយ​ពុះ ភ្លក់​មើល​អោយ​ល្មម​តាម​ការនិយម​ចូលចិត្ត ( ធ្វើអោយ​រៀង​ខាប់​បន្តិច ) រំងាស់​ឆ្អិន​ហើយ ទើប​ដាក់​ទឹកអំពិល​ទុំ​ចូល ភ្លក់​មើល​ម្ដងទៀត បើ​ត្រូវ​ម៉ាត់​ហើយ ដាក់​ខ្ទឹមស​បំពង និង ស្លឹក​ជី​នាងវង​ចូល រួច​ជាការ​ស្រេច ។​
– ​យកមក​ទទួលទាន​ជាមួយ​បន្លែ​ដែល​លោកអ្នក​បាន​ត្រៀម​ទុក​ ៕ ប្រភព: Housewife OnlineShop​