ខ​ម្រេចកង្កែប

236

​+ គ្រឿងផ្សំ​៖
– ពង​ក្រួច​
– កង្កែប​
– ទឹក​ប្រេងខ្យង​
– ម្រេច​ម៉ដ្ឋ​
– ស្ករត្នោត​
– ម្សៅ​ស៊ុប​
– អំបិល​
– ខ្ទឹមស
– ចិញ្ច្រាំ​អោយ​ម៉ត់​
– ជី​វ៉ាន់ស៊ុយ​

+ វិធី​ធ្វើ​៖
– យក​ពង​ក្រួច​ទៅ​ស្ងោរ​ឲ្យ​ឆ្អិន​រួច​បកសម្បក​ចេញ​អោយ​ស្អាត ទុក​មួយអន្លើ​
– កង្កែប​ត្រូវ​ពន្លាត់ស្បែក​ឲ្យ​ស្អាត​រួច​កាត់​ជា​កង់ៗ​ល្មម​ទុក​ឲ្យ​ស្រស់ទឹក​
– រួច​យក​កង្កែប​ទៅ​ប្រឡាក់​ជាមួយ​ស្ករត្នោត ខ្ទឹមស​ចិញ្ច្រាំ ម្សៅ​ស៊ុប ទឹក​ប្រេង​ខ្ច​ង អំបិល និង​ម្រេច​មួយសន្ទុះ​ឲ្យ​ចូលជាតិ​ល្អ​។​
– ដាក់​ឆ្នាំង​ទុកអោយ​ក្ដៅ​បន្តិច​រួច​ដាក់​ស្ករត្នោត​ចូល​ម​កូរ​ឲ្យ​ឡើង​ជើង​អង្ក្រង រួច​សឹម​ចាក់​កង្កែប​ប្រឡាក់ ចូល​រម្ងាស់​មួយ​រំពុះ សឹម​ចាក់​ពង​ក្រួច​ចូល និង ទឹក​បន្តិច ហើយ​កូរ​ឲ្យ​សព្វ ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត និង​ទុក​រយៈពេល​ប្រមាណ​២០​នាទី​
– នៅពេល​ទទួលទាន ត្រូវ​ដួស​ដាក់​ចាន ហើយ​បន្ថែម​ម្រេច និង​រោយ​ស្លឹក​ជីរវ៉ាន់ស៊ុយ​ពីលើ រួច​ជាការ​ស្រេច ៕ ប្រភព​: khmercookingrecipes