គង់ ច័ន្ទស្រីមុំ និងកូនស្រី នៅតែ រក្សាតំណែងជាអ្នកតំណាងផលិតផល

532
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ដោយសារតែមានគុណប្រយោជន៍ ចំពោះសុខភាពទាំងម្តាយនិងកូនស្រី សំណព្វចិត្ត តារាសម្តែងស្រី អ្នកនាង គង់ ច័ន្ទស្រីមុំ និងកូនស្រី គឹម សីហ៏មរកត ( ម៉ូម៉ូ )ក៏នៅតែបន្តកុងត្រាជាអ្នកតំណាងផលិតផល«Brand Ambassador សម្រាប់ឆ្នាំ 2019 – 2020» សម្រាប់ម្សៅទឹកដោះគោ នូទ្រីលេត។ គង់ ច័ន្ទស្រីមុំ ទទួលស្គាល់ថា ផលិតផលនេះ ពិតជាមានស្តង់ដារបស់ប្រទេសសិង្ហបុរី ពិតប្រាកដ។

តារាសម្តែងស្រីល្បីឈ្មោះ និងមានឥទ្ធិពលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រោះ តែភាពស៊ីវិល័យនិងរូបភាពស្អាតៗប្រចាំថ្ងៃរបស់នាង បានធ្វើអោយនាងមានសន្ទុះ ជាខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនត្រឹមតែមានរូបរាងស្រស់ស្អាត ស្រីមុំ ក៏ជាម្តាយម្នាក់ដែរតែងតែយកចិត្តទុកដាក់ចំពោះសុខភាពកូនស្រីនាង មិនថាចំណី អាហារ ឬទឹកដោះគោដែលកូននាងបានប្រើប្រាស់ចាប់តាំងពីចាប់កំណើតមកនោះទេ។ ដូច្នេះហើយ គង់ ច័ន្ទស្រីមុំ ទទួលស្គាល់ថា ម្សៅទឹកដោះគោ នូទ្រីលេត ពិតជាមាន គុណភាព តាមស្តង់ដារ របស់ប្រទេសសិង្ហបុរី ដែលធ្វើអោយកូនស្រីរបស់នាង រីកលូត លាស់ ជាមួយនិងភាពវ័យឆ្លាតផងដែរ។

អ្នកម្តាយវ័យក្មេងរូបនេះ បញ្ជាក់ថា​នេះជាកិត្តិយស ដែលនាងត្រូវបានក្រុមហ៊ុន ជ្រើសរើសនាង និងកូនស្រី ជាអ្នកតំណាងផលិតផល ប៉ុន្តែអ្វីដែលកាន់តែសំខាន់ទៀត ក៏ព្រោះតែផលិតផលពិតជាមានគុណភាពល្អពិតៗ អីចឹងហើយទើបនាង បន្តចុះកុងត្រា ដោយមិនចាំបាច់ពិចារណា។

លោក ទឹម សុវណ្ណារ៉ា នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រអិល អឹម ខូលអិលធីឌី បាននិយាយថា ក្នុងឆ្នាំថ្មីនេះក្រុមហ៊ុនមានកិច្ចសហការដ៏ធំធេង ក្នុងការ ធ្វើការផ្សព្វផ្សាយផលិតផលនូទ្រីលេត លោកបញ្ជាក់ថា អ្នកនាងគង់ ច័ន្ទស្រីមុំ ពិតជាពេញចិត្តជ្រើសរើសបន្តធ្វើកិច្ចសន្យាជាមួយយើងដោយជឿជាក់ទៅលើផលិតផល គុណភាព ដែលនាងបានទទួលស្គាល់ ដោយកូនស្រីប្រើប្រាស់ កន្លងមកទទួល បានផល ជាក់លាក់ដោយមិនជួបបញ្ហាធ្ងន់ធ្ងរដែលបណ្តាលមក ពីម្សៅទឹកដោះគោ ជាដើម ដូច្នេះហើយអ្នកនាង គង់ច័ន្ទស្រីមុំ មានទំនុកចិត្តទៅលើម្សៅទឹកដោះគោ នូទ្រីលេត៕