គង់ ច័ន្ទ​ស្រីមុំ គ្រោង​នឹង​យក​កូនភ្លោះ​តាម​វិទ្យាសាស្ត្រ​ស្របពេល​សុខភាព​មិនសូវ​រឹងមាំ​

735

(​ភ្នំពេញ​)៖ គិត​មកដល់​ថ្ងៃនេះ តារា​សម្តែង អ្នកនាង គង់ ច័ន្ទ ស្រីមុំ និង​ស្វាមី នៅ​មិនទាន់បាន សម្រេច​បំណងប្រាថ្នា​ចង់បាន​តំណក់ឈាម​រួមគ្នា​នៅឡើយ​ទេ បើទោះបីជា​អ្នក​ទាំងពីរ បាន​ជោគជ័យ​ខ្លាំង​លើ​មុខ​ជំនួញ​ក្តី ។​ប៉ុន្តែ​នៅតែ​មិនទាន់​សម​តាម​ប្រាថ្នា​នៅឡើយ​ព្រោះ មិនទាន់​រកឃើញ​ភូមិ​កូនក្មេង​។

​បើតាម​ប្រភព​ស្និទ្ធ​នឹង​តារា​សម្តែង​ខាងលើ បាន​បង្ហើប​ថា ដោយសារតែ​មិនទាន់មាន​តម្រុយ រឿង​អ្នក​បន្តវេន តារា​ស្រី​រាង​តូច​ច្រឡឹង គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី​បានធ្វើការ​បួងសួង​ដល់​វត្ថុ​ស័​ក្ត សិទ្ធិ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។ ក្រៅពី​បួងសួង​វត្ថុ​ស័​ក្ត​សិទ្ធ គង់ ច័ន្ទ​ស្រីមុំ​ក៏​មិន​ភ្លេច​ពិភាក្សា ជាមួយ​ពេទ្យ​ជំនាញ​ទេ អំពី​បញ្ហា​មួយ​នេះ​។

​ជួប​ជាមួយ​សារព័ត៌មាន​រស្មី​កម្ពុជា តាម​ប្រព័ន្ធ​ទូរស័ព្ទ តារា​ស្រី​សាច់​សខ្ចី​រូបនេះ បាន​បញ្ជាក់ថា នាង​កំពុងតែ​មានបំណង​ទៅ​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​អំពី​បញ្ហា​នេះ​រួចហើយ​។ នាង​បន្តថា ដោយសារ​តែមាន​បញ្ហា​សុខភាព​មិនសូវ​បរិបូរណ៍​ទើប​នាង ត្រូវការ​រក្សារ​សុខភាព​ឲ្យ​បាន​រឹងមាំ បន្តិច​សិន​ទើប ចំណាត់ការ​នោះ​ចាប់ផ្តើម​។

​ស្រីមុំ បន្ថែមថា ដោយសារតែ​សុខភាព មិនសូវ​អំណោយផល ដូច្នេះ​គ្រូពេទ្យ​ជំនាញ​កំពុងតែ​ឲ្យ​ខ្ញុំ រក្សា​និង​បំប៉ន​សុខភាព ដើម្បី​រឹងមាំ​បន្តិច​សិន ប្រសិនបើ​សុខភាព​ល្អប្រសើរ ខ្ញុំ​នឹង​ជួប​គ្រូពេទ្យ នា​ខែតុលា ខាងមុខ​នេះហើយ​។

​ក្រោយពី​ពិភាក្សា ជាមួយ​គ្រូពេទ្យ​ជំនាញ គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី ក៏​គ្រោង​យក​កូនភ្លោះ ដែលជា​បំណងប្រាថ្នា ប្រសិនបើ​សុខភាព​រឹងមាំ និង​មិនមាន​អ្វី​ប្រែប្រួល​ស្រីមុំ នឹង​ជួប​គ្រូពេទ្យ រឿង​យក​កូនភ្លោះ​តាម​ក្តី​ប្រាថ្នា​។

​សូម​រំលឹកថា ចាប់តាំងពី​ថ្ងៃ​រៀបការ​រហូត​ពេលនេះ អាពាហ៍ពិពាហ៍ របស់​តារា​សម្តែង អ្នកនាង គង់ ច័ន្ទ ស្រីមុំ និង​ស្វាមី បាន​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ប៉ុន្តែ​គម្រោង​ថា​នឹង​យក​កូន កាលពី​ឆ្នាំវក កន្លងផុតទៅ បាន​កន្លង​ហួស ដោយសារតែ​បញ្ហា​សុខភាព​មិនសូវ​បរិបូរណ៍​។ ទោះជា​យ៉ាងណា គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី បានសម្រេច​យក​កូន​តា​ម​វិទ្យាសាស្ត្រ នា​ចុងឆ្នាំ​២០១៧ នេះហើយ ។ ពេលនេះ ដែល​អ្នកជំនួញ​វ័យក្មេង​មាន​ជំនួញ​ខ្ទង់សែន​ដុល្លារ​ក្នុង​ដៃ គង់ ច័ន្ទ​ស្រីមុំ កំពុង តែ​ព្យាយាម​រក្សារ សុខភាព ហាត់ប្រាណ ដើម្បី​រឹងមាំ​នឹង​រងចាំ​ការពិភាក្សា ដើម្បី​ពពោះ​រក​ដំណក់ឈាម​រួមគ្នា រវាង​គូរ​ស្នេហ៍​ក្មេងៗ មួយគូ​នេះ​៕ ដោយ​:​បញ្ញា​សាស្ត្រ​

តារា​សម្តែង គីម សីហា និង តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ​។
តារា​សម្តែង គីម សីហា និង តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ​។