គង់ ច័ន្ទ​ស្រីមុំ មើលទៅ​យីអ៊ុន​ឡើង តែ​រឿង​រកស៊ី ចំណែក​ដំណឹង​មានកូន ដូចជា​ស្ងាត់​ជ្រាប​

2384

(​ភ្នំពេញ​)៖​តារា​សម្តែង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី យីអ៊ុន​ឡើង ដូច​កាំជណ្តើរ​ស្រឺ​តៗ​តែម្តង គ្រា​ដែល​ស្វាមីភរិយា មួយគូ​នេះ ក្លាយជា​អ្នកជំនួញ​វ័យក្មេង និង​កំពុងតែ​ក្លាយជា អ្នក​ចែកចាយ​សិទ្ធ​លក់ Franchisee យីហោ MOMO BY SREYMOM ដំបូង​គេ​នៅ​កម្ពុជា​។

​តារា​ប្រុស​-​ស្រី មួយគូ​នេះ ស្រាប់តែ​នាំគ្នា ទៅ​សម្ពោធ​សាខា​ថ្មី​របស់ខ្លួន ក្នុង​ទឹកដៃ​ខេត្តសៀមរាប ព្រោះតែ​បំពេញតម្រូវការ​ទីផ្សារ របស់​បងប្អូន នៅតាម​ខេត្ត​នានា ដែល​កំពុងតែ​ប្រើប្រាស់ នូវ​ផលិតផល​របស់​ពួកគេ និង​ដើម្បី​ចៀសវាង​ការ ប្រើប្រាស់​ផលិតផល​ខុស នាំ​ឲ្យ​មាន​ផលប៉ះពាល់ ដល់​សុខភាព ដូច្នេះហើយ​បានជា លោក គីម សីហា សម្រេចចិត្ត​លក់​សិទ្ធិ ចែកចាយ​បន្ត​ដល់ អតិថិជន ដែល​បាន​ទិញ​សិទ្ធិ​លក់​ផលិតផល MOMO BY SREYMOM​។

​តារា​សម្តែង គីម សីហា ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាខា​ទី​១ កាលពី​ថ្ងៃទី ៩ កញ្ញា នៃ​ហាង​លក់​ផលិតផល​គ្រឿងសំអាង MOMO BY SREYMOM ថា ដោយសារ​តម្រូវការ​ទីផ្សារ របស់​ប្រទេស​កម្ពុជា​យើង មានការ​កើនឡើង រីឯ​ផលិតផល​បរទេស មួយចំនួន មាន​តំលៃ​ខ្ពស់​។ ការរីកដុះដាល​នូវ ផលិតផល​ក្លែងក្លាយ កាន់តែ​ច្រើនឡើងៗ ដែលជា​ហេតុ ធ្វើ​ឲ្យ​បងប្អូន​មាន​បញ្ហា ក្នុងការ​ប្រើប្រាស់ ក៏ដូចជា​ការជ្រើសរើស​ផងដែរ​។ SM GOODS (CAMBODIA).Co.Ltd ឬ MOMO BY SREYMOM ដែលជា​ក្រុមហ៊ុន​របស់​កូន​ខ្មែរ ដែល​បាន​ផលិត និង​នាំចូល​ផលិតផល ពី​ប្រទេស​ជប៉ុន ថៃ និង​ហូ​ឡង់​ជាដើម គ្រប់​ផលិតផល នឹង​ត្រូវបាន​ពិនិត្យ​យ៉ាង​ល្អឥតខ្ចោះ ហើយ​បានទទួល​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពី ក្រសួងសុខាភិបាល របស់​ប្រទេស​កម្ពុជា ដែលមាន​លេខ ៣៧៥/១៧ ចុះ​ថ្ងៃទី ១៩ សីហា ២០១៧​។

​លោក​បាន​និយាយថា ដើម្បី​បញ្ចៀស​នូវ ផលិតផល​ក្លែងក្លាយ ដែលជា​ជំងឺ​ក្នុងស្រុក សព្វ​ថៃ្ង ដូច្នេះហើយ​លោកអ្នក ដែលជា​អតិថិជន​របស់ MOMO មិន​ភ័យព្រួយ​ពី​ការប្រើប្រាស់ ផលិតផល​ក្លែងក្លាយ​ឡើយ ដោយ​គ្រាន់តែ​គាំទ្រ នឹង​មក​ទិញ​ទំនិញ នៅ​ហាង​ដែលមាន ឈ្មោះ MOMO BY SREYMOM នោះ នឹង​ទទួលបាន​ផលិតផល​សុទ្ធ ដែល​នាំចូល​ពី​បរទេស​ពិតៗ​។

​សូម​រំលឹកថា គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី ថ្វីបើ​ជំនួញ​បន្ត​រីកចម្រើន ទៅ​មុខជា​លំដាប់​ក្តី ប៉ុន្តែ​ក្តី​ប្រាថ្នា​ដ៏​ធំ​របស់​ពួកគេ មិនទាន់បាន​សម្រេច​ទេ បើទោះបីជា​ពួកគេ​បាន​ស្វះស្វែង​បន់ស្រន់ គ្រប់កន្លែង​ដែលមាន​បារមី​ស័​ក្ត​សិទ្ធ នៅតាម​ថែរក្សា ដើម្បី​បាន​នូវ​បំណង​ចង់ មាន​អ្នក​បន្ត​ត្រកូល តែ​ក្តី​ប្រាថ្នា​នោះ វា​ហា​ក់នៅ​ឆ្ងាយ​បន្តិច ស្រប​ពេលដែល តារា​សាច់​ខ្ចី ស្រីមុំ បាន​ទៅ​ពិភាក្សា ជាមួយនឹង​គ្រូពេទ្យ​ជំនាញៗ ដើម្បី​ទទួល​បានកូន ប្រុស​-​ស្រី​ឲ្យ​ដូច​ក្តី​បំណង តែ​នាង ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត ណែនាំ​ថា ត្រូវ​ខំ​បន្ត​ថែទាំ​សុខភាព ឲ្យ​មាន​ភាពរឹងមាំ​សិន ទើប​ក្តី​ប្រាថ្នា​យក​កូន​តាម​វិទ្យាសាស្ត្រ បានសម្រេច​។ ទោះជា​យ៉ាងណា សូម​ជូនពរ​នាង និង​ស្វាមី សូម​ឲ្យ​ឆាប់​ទទួលដំណឹង​ល្អ បានកូន​ភ្លោះ តាម​បំណង​របស់​ពួកគេ​៕ ដោយ​៖​បញ្ញា​សាស្ត្រ​

​តារា​សម្តែង​ទាំងពីរ​ដួង ក្នុង​ថ្ងៃ​សម្ពោធ​សាខា​ថ្មី MOMO BY SREYMOM នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។
​តារា​សម្តែង​ទាំងពីរ​ដួង ក្នុង​ថ្ងៃ​សម្ពោធ​សាខា​ថ្មី MOMO BY SREYMOM នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។