គណនី Facebook ចំនួន ៥០ លាន​រង​ការវាយប្រហារ​

1492
ចែករម្លែក

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី ២៨ កញ្ញា​ថា គណនី​យ៉ាងហោចណាស់​ចំនួន ៥០ លាន​របស់​អ្នកប្រើប្រាស់​របស់ខ្លួន​ត្រូវបាន​គេ​វាយប្រហារ​ដោយសារ​កំហុស​ប្រព័ន្ធ​សុវត្ថិភាព​។​

​ក្រុមហ៊ុន​នេះ​និយាយថា អ្នក​វាយប្រហារ គឺអាច​ប្លន់​យក​គណនី​អ្នកប្រើប្រាស់​បាន​តាមរយៈ​មុខងារ​មួយ​ហៅថា “View as” ដើម្បី​ធ្វើការ​គ្រប់គ្រង​លើ​គណនី​របស់​អ្នកប្រើប្រាស់​។​

​ការរំលោភបំពាន​នេះ​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ហ្វេ​ស​ប៊ុ​ក​និយាយថា មាន​អ្នក​ទៅប្ដឹង​ដល់​ប៉ុស្ដិ៍​ប៉ូលិស​ទៀតផង​។​

​អ្នកប្រើប្រាស់​មាន​បញ្ហា​ដោយ​តម្រូវឱ្យ Log-in រាល់ថ្ងៃ​។ ទោះយ៉ាងណា កំហុស​នេះ​ត្រូវបាន​ជួសជុល​រួចរាល់​ហើយ​។ នេះ​បើ​យោងតាម​ការ​ផុស​មួយ​របស់​អនុប្រធាន​គ្រប់គ្រង​ផលិតផល​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កលោក ហ្គា​យ រ៉ូ​សិន​៕ ដោយ៖ កញ្ញាដាលីស