គណបក្សប្រឆាំង​ថៃ​ស្វះស្វែង​បញ្ចប់​ការបំពេញ​កាតព្វកិច្ច​យោធា​តាម​ច្បាប់​តម្រូវ​

296
ចែករម្លែក

​សមាជិក​នៃ​គណបក្ស​បក្សប្រឆាំង​”​អនាគត​ឆ្ពោះទៅមុខ​”​ដែល​ដឹកនាំ សមាជិក​សភា​មក្នាក់​បាន​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា​ថ្មី​មួយ​ដែល​សុំអោយ​ការចូល​​បំរើសេវា​យោធា​តាម​ការស្ម័គ្រចិត្ត​។​

​លោក ពង់​សា​ខន រ៉ូត​ជុំ​ភូ បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែវិច្ឆិកា ថា​សំណើ​នេះ​ត្រូវបាន​បញ្ជូន​តាមរយៈ​លេខាធិការដ្ឋាន​តំណាងរាស្ត្រ​ទៅ​ប្រធាន​សភា​លោក​ឈួន លី​ក​ផៃ​​ដោយ​សង្ឃឹម​ថា​វា​នឹង​ក្លាយជា​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​កាតព្វកិច្ច​យោធា​នេះ​។​

​លោក​បាន​និយាយថា គណបក្ស​”​អនាគត​ឆ្ពោះទៅមុខ​”​ជឿជាក់ថា ច្បាប់​ដែល​មាន​តាំងពី​ឆ្នាំ​១៩៥៤​នោះ នឹង​ត្រូវ​ផ្លាស់ប្តូរ​ដើម្បី​ស្របទៅតាម​ឥរិយាបថ​សង្គម​ជឿនលឿន​។​

​លោក​បាន​បន្តថា “​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​ចូល​បម្រើ​យោធា គួរតែ​ត្រូវបាន​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​ជាជាង​កាតព្វកិច្ច​ដែល​ត្រូវបំពេញ​នោះ​។ កាតព្វកិច្ច​យោធា គួរតែ​ត្រូវ​​បាន​អនុវត្ត​ក្នុងពេល​មាន​សង្គ្រាម​ឬ​ក្នុង​គ្រាអាសន្ន​ប៉ុណ្ណោះ បើ​មិន​ដូច្នោះ​ទេ វា​ជា​ការរំលោភ​លើ​សិទ្ធិ​បុគ្គល​”​។​

​សេចក្តីព្រាងច្បាប់​ដែល​ស្នើឡើង​នេះ​នឹង​ដាក់​ជំនួស​កាតព្វកិច្ច​យោធា សម្រាប់​បុរស​ដែល​មាន​អាយុ​២១ ឆ្នាំ ដោយ​ជំនួស​មកវិញ​នូវ​ការ​ចូល​បម្រើ​យោធា​ដោយ​ស្ម័គ្រចិត្ត​​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ពី​១៨ ទៅ ៤០ ឆ្នាំ​។​

​លោក ពង់​សា​ខន រ៉ូត​ជុំ​ភូ បាន​និយាយថា​គោលបំណង​នៃ​ការកែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​និង​កាត់បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ ដែល​ចំណាយ​លើ​យោធា​និង​បង្កើន​​ប្រសិទ្ធភាព​ក្នុងចំណោម​បុគ្គលិក​យោធា​និង​បង្កើន​វឌ្ឍនភាព​៕​ដោយ​៖​សុខា​/sn

សមាជិក​នៃ​គណបក្សប្រឆាំង​”​អនាគត​ឆ្ពោះទៅមុខ​”​ស្វះស្វែង​បញ្ចប់​ការបំពេញ​កាតព្វកិច្ច​យោធា​តាម​ច្បាប់កំំ​ណែនទ័​ព​