គណបក្សប្រជាជនកម្ពុជាធានាថា ការអប់រំ​កាន់តែ​ប្រសើរ​និង​ផ្តល់​ការងារ​ល្អ​

517

ដោយ​: ពៅ និមល​/​ភ្នំពេញ​: លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​មណ្ឌល​ខេត្តកំពង់ចាម បាន​សន្យា​ដល់​ម្ចាស់ឆ្នោត​ថា ក្នុង​អាណ​ត្តិ​ទី​៦​ខាងមុខ​រដ្ឋាភិបាល​ដឹកនាំ​ដោ​គណបក្សប្រជាជនកម្ពុជា​​នឹង​ផ្តល់ជូន​យុវជន​នូវ​កម្មវិធី​អប់រំ​ប្រកប​ដោយ​គុណភាព ជាមួយ​ឱកាស​ការងារ​កាន់តែ​សម្បូរបែប និង​សិទ្ធិ​ចូលរួម​សម្រេច​កិច្ចការ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​មណ្ឌល​ខេត្តកំពង់ចាម

​ការសន្យា​របស់លោក​ប៉ា​ន សូរ​ស័ក្តិ បាន​ធ្វើឡើង​នាឱកាស​ចុះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដើម្បី​ស្វែងរក​សម្លេងឆ្នោត​ពី​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ត្រពាំង​ព្រះ និង​ឃុំ​មៀន នៃ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ម្សិលមិញ ដែលមាន​ការចូលរួម​ពី​ សមាជិក​-​សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រជាពលរដ្ឋ​ជាច្រើនរយ​នាក់​។​

​លោក​ប្រធាន​បានលើកឡើង​ពី​ការគិតគូរ​ក្នុងការ​ពង្រីក​ឱកាស​ដល់​យុវជន​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នយោ​បាយ​តាមរយៈ​ការចូល​បម្រើរាជការ ឬ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ព្រមទាំង​ផែនការ​ធ្វើ​ទំនើប​កម្ម​វិស័យ​អប់រំ ជាពិសេស​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​និង​ភាសាបរទេស នៅតាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ ដើម្បី​ឲ្យ​យុវជន​ទាំងអស់​មាន​មូលដ្ឋាន​រឹងមាំ​ក្នុងការ​ចាប់យក​ជំនាញ ស្របតាម​តម្រូវការ​នៃ​ទីផ្សារការងារ​នាពេល​អនាគត​។

​លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​-​សមាជិកា​ទាំងអស់ ដែល​កន្លងមក តែង​ជឿជាក់​មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​បានផ្តល់​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សមាជិក​-​សមាជិកា​ទាំងអស់ នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ៕សរន

លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​មណ្ឌល​ខេត្តកំពង់ចាម
លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​មណ្ឌល​ខេត្តកំពង់ចាម