គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហែ​ក្បួន​ឃោសនា​មាន​អ្នក​ចូល​ប្រមាណ​១​ពាន់​នាក់​

1081
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហែ​ក្បួន​ឃោសនា ចេញពីផ្ទះ​លោក​ញឹក ប៊ុនឆៃ នៅ​ជ្រោយចង្វា ឈប់សម្រាក​អាហារ​ថ្ងៃត្រង់​នៅ​ជើងឯក ហើយ​បញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ជ្រោយចង្វា​។ អ្នកចូលរួម​ហែ​មាន​ប្រមាណ​ជា ១០០០​នាក់​។​

​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​៧​កក្កដា​នេះ​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា ពីព្រោះ​តាម​ការចុះ​មូលដ្ឋាន គឺមាន​ប្រជាពលរដ្ឋ​គាំទ្រ​ច្រើន​៕ ល​