គណបក្ស​ចំនួន​៣៨ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​

1892
ចែករម្លែក
  • 71
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បានបង្ហាញ​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២​ឥ​១៨ មាន​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​មាន​ចំនួន​សរុប ៣៨​គណបក្ស​។ ចំណែក​គណបក្សនយោបាយ​ចំនួន​២៣ ដែល​បង្កើត​រួចហើយ មិនបាន​សុំ​ចុះបញ្ជី ត្រូវបាន​ក្រសួងមហាផ្ទៃ​លុបចោល និង​គណបក្ស​ចំនួន​១៣​ទៀត ដែល​បាន​សុំ​ចុះបញ្ជី​រួចហើយ តែ​មិន​ធ្វើ​សកម្មភាព ក៏ត្រូវ​បាន​លុបចោល​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឈឹម កាន អគ្គនាយករង អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​កិច្ចការ​សមាគម និង​គណបក្សនយោបាយ​។

​យោងតាម​ឯកសារ​បញ្ជីរាយនាម​គ​ណ​បក្សនយោបាយ​ចំនួន​៣៨ ដែល​បាន​ចុះបញ្ជី​ឈ្មោះ​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ មានដូចជា​:
១.​គណបក្ស ប្រជាជន​កម្ពុជា ២.​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ៣.​គណបក្ស កម្ពុជា​សេរី​ឯករាជ្យ​ប្រជាធិបតេយ្យ ៤.​គណបក្ស កសិករ ៥.​គណបក្ស វ​ង្គ​ត​ខេមរៈ​មហានគរ ៦.​គណបក្ស ចំរើន​និយម​ខ្មែរ ៧.​គណបក្ស ម៉ូលីណាកា និង​អ្នកតស៊ូ​ខ្មែរ ដើម្បី​សេរីភាព ៨.​គណបក្ស អភិវឌ្ឍន៍​កម្ពុជា ៩.​គណបក្ស ភ្លើងទៀន ១០.​គណបក្ស ខ្មែរ​ជួយ​ខ្មែរ ១១.​គ​គណបក្ស ខ្មែរ​អង្គរ ១២.​គណបក្ស ធម្មាធិបតេយ្យ​ស្ត្រី និង​ជាតិ ១៣.​គណបក្ស ប្រជាធិបតេយ្យ​ខ្មែរ ១៤.​គណបក្ស ស្រូវ ១៥.​គណបក្ស ចលនា​ប្រជាធិបតេយ្យ ១៦.​គណបក្ស ជាតិនិយម ១៧.​គណបក្ស មហានគរ ១៨.​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ១៩.​គណបក្ស សង្គម​ប្រជាធិបតេយ្យ ២០.​គណបក្ស អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ២១.​គណបក្ស សិទ្ធិមនុស្ស ២២.​គណបក្ស ខ្មែរ​ឈប់​ក្រ ២៣.​គណបក្ស គណបក្ស​ខ្មែរ​សាធារណរដ្ឋ ២៤.​គណបក្ស សង្គម​យុត្តិធម៌ ២៥.​គណបក្ស សញ្ជាតិ​កម្ពុជា ២៦.​គណបក្ស សាធារណរដ្ឋ​ប្រជាធិបតេយ្យ ២៧.​គណបក្ស ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ២៨.​គណបក្ស អំណាច​ខ្មែរ ២៩.​គណបក្ស យុវជន​កម្ពុជា ៣០.​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៣១.​គណបក្ស ខ្មែរ​រួបរួម​ជាតិ ៣២.​គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ៣៣.​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន ៣៤.​គណបក្ស ម​ហាស​សាមគ្គី​ជាតិខ្មែរ ៣៥.​គណបក្ស ពន្លឺ​ថ្មី ៣៦.​គណបក្ស មាតុភូមិ​យើង​។ ៣៧.​គណបក្ស​ខ្មែរ​តែមួយ និង​៣៨.​គណបក្ស​រស្មី​ខេមរា​។​

​ចំណែក​ចុង​ក្រោយនេះ កូនប្រុស​ពៅ​លោក គង់ គាំ គឺ​លោក គង់ មុនី​កា កាលពី​ថ្ងៃទី​២៥ ខែមេសា បានប្រកាស​បង្កើត​គណ​បក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​លោក​ជឿថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​នោះ មិនអាច​រស់​ឡើងវិញ​ទេ​។ គណបក្ស​នេះ នៅ​មិនទាន់​ទទួលបាន​ការចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​៕ ល​