គណបក្ស​បក្ស​ជួង (LDP) គ្រោង​ប្ដឹង​បុគ្គល​ចំនួន​បួន​នាក់​ទៅ​តុលាការ​

360

(​ភ្នំពេញ​) ៖ ដើម្បី​កុំឱ្យ​មានការ​យល់ច្រឡំ​បន្តទៅទៀត និង​ទប់​ស្គា​ត់​អ្វី​ដែ​ល្រ​ធាន​គណបក្ស​មួយ​នេះ​អះអាងថា​ជា​ទង្វើ​បំពុលសង្គម​ដែល​​តែងតែ​មួលបង្កាច់​គណបក្ស​ខ្លួន​កុំអោយ​បង្កចលាចល​មួល​កាច់​លាប​ពណ៌​ខុស​ការពិត​តទៅទៀត​លើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​ប​​តេ​យ្យ​នោះ កាលពី​ព្រឹក​ថ្ងៃទី​០២ កក្កដា ២០១៧ លោក​ខឹម វាសនា ប្រមុខ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)​សម្រេច​​ប្ដឹង​និង​ស្វែងរក​អត្តសញ្ញាណ​បុគ្គល​ចំនួន​បី​បួន​នាក់​។ នេះ​បើ​យោ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា Veasna Khem​។​
​ ​
​បុគ្គល​ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​គ្រោង​នឹង​ប្ដឹង រួមមាន ៖ ទី​១. គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sar Met, ទី​២.​គណនី​ហ្វេ​ស​ប៊ុ​ក​​ឈ្មោះ Sothana Roth ទី​៣.​គឺ​បុរស​ម្នាក់​ដែល​គេ​តែង​ហៅថា អាចារ្យ​ធំ​និង​ទី​៤​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​saroemrun​។​
​ ​
​មូលហេតុ ដែល​គណបក្ស​សម្ព័ន្ធ​គ្រោង​ប្ដឹង​បុគ្គល​នេះ ដោយហេតុ​បុគ្គល​នេះ បាន​ចោទ​លោក​ខឹម វាសនា ដែលជា​ប្រមុខ​គណបក្ស​សម្ព័ន្ធ បាន​លើកដៃ​យល់ព្រម​ប្រគល់​កោះត្រល់​ឲ្យ​ទៅ​វៀតណាម​៕ ដោយ ៖វិបុល-វាសនា