គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​ស្ថាបនិក​ដ៏​ធំ​បំផុត​សម្រាប់​ថ្ងៃ​៧​មករា​,​ពលរដ្ឋ​ស្នើ​សុំឱ្យ​សម្តេច​តេ​ជោ​រៀបចំ​ពិធីបុណ្យ​ឆ្នាំនេះ​ឲ្យ​បាន​ធំ​

303

(​ភ្នំពេញ​)៖ លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​ក្រុម​អ្នកយកព័ត៌មាន​កាលពី​​ល្ងាច​ថ្ងៃទី​ខែ​២​មករា​ឆ្នាំ​២០១៨​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា ដោយសារ​មានការ​យល់ដឹង​ថ្ងៃទី​៧​មករា​នេះ ទាំងចាស់ទាំងក្មេង​ដែល​​រស់រានមានជីវិត​ដោយសារ​ថ្ងៃ​៧​មករា​នេះ និង​បានដឹង​គុណ​ដល់​ថ្ងៃ​៧​មករា ដែលជា​ថ្ងៃ​រំដោះ​អាយុជីវិត​របស់​ពួកគាត់​។​អញ្ចឹង​ហើយ​បាន​​ជា​ពួកគាត់​បាន​សំណូមពរ​មក​អាជ្ញាធរ​ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ស្ថាបនិក​ធំ​បំផុត​ថ្ងៃ​៧​មករា​នេះ ដើម្បី​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុនសែន រៀបចំ​ពិធីបុណ្យ​រំលឹក​ថ្ងៃ​៧​មករា ឲ្យ​បាន​ធំ​ដើម្បីឱ្យ​ពួកគាត់​បាន​ចូលរួម​ផង ព្រោះ​ជា​ថ្ងៃកំណើត​ទី​២​របស់​ពួកគាត់​បើ​គ្មាន​ថ្ងៃ​៧​មករា គឺ​មិនមាន​ថ្ងៃនេះ​ទេ​។ តែ​ថ្ងៃ​៧​មករា​មិន​ត្រឹមតែ​ផ្តល់កំណើត​ថ្មី​ដល់​ប្រជាជន​កម្ពុជា​នោះទេ​ថែមទាំង​ផ្តល់កំណើត​ដល់​សាសនា​​ផងដែរ ដូចជា​ព្រះពុទ្ធសាសនា ឥស្លាម​សាសនា គ្រិស្តសាសនា ប្រូ​តេស្ត​ង់​សាសនា ។​ល​។​
​ ​
​ចំពោះ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ជា​ចលនា​តស៊ូ​ដែល​ដឹកនាំ​ដោយ​សម្ដេច​ធម្ម​ពោធិ​សាល ជា ស៊ីម​, សម្ដេច​ពញា​ចក្រី ហេង សំរិន​និង​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម ដែល​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៧៥​មក ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ធ្វើឱ្យ​ពួកគាត់ បាន​រស់រៀនមានជីវិត​ឡើងវិញ ហើយ​រស់នៅក្នុង​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​​ជា​បន្ត​បន្ទាប់មក​។​

​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​យុវជន​ឲ្យ​យល់ដឹង​ឱ្យបាន​ច្បាស់​អំពី​វីរភាព​នយោបាយ​របស់​សម្តេច​តេ​ជោ ដែល​៣៩​ឆ្នាំមុន​ជា​យុទ្ធជន តែ​ពេល​បច្ចុប្បន្ននេះ​សម្តេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី​ប៉ុន្តែ​កាលណោះ​សម្តេច​បាន​កង​​នាំ​ទ័ព​ចេញពី​ព្រំដែន​វៀតណាម​មក​កម្ពុជា​ដើម្បី​ធ្វើការ​រំដោះ​ពួកយើង​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់​របស់​ប​ន ប៉ុល ពត អៀង​សារី ខៀវ​សំផន ហើយ​និង​បានធ្វើការ​អភិវឌ្ឍ​ប្រទេស​ជា​បន្តបន្ទាប់ រហូតដល់​សព្វថ្ងៃនេះ​។ ដូច្នេះ​ប្រជាពលរដ្ឋ​យុវជន​យុវនារី​ត្រូវ​តោង​យល់ដឹង​ឲ្យ​បាន​​ច្បាស់​ថា តម្លៃ​នៃ​សន្តិភាព​មានតម្លៃ​ធំធេង​ណាស់ មិនអាច​កាត់​ថ្លែ​បានទេ ប៉ុន្តែ​បើ​យើង​យល់​ពី​សន្តិភាព​យើង​ត្រូវ​ដឹងថា​អ្នកណា​ជា​អ្នក​​ស្វះ​ស្វែងរក​សន្តិភាព ?​លោក​បន្តថា​សម្តេច​តេ​ជោ ម្តង​ជា​ពីរដង បាន​យកអាយុ​ជីវិត​ទៅ​ប្តូរ​យក​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​នេះ​ជាម​​ហិ​ច្ឆ​តា​របស់​សម្តេច​តេ​ជោ​ដែល​ចង់បាន ហើយ​ប្រជាពលរដ្ឋ​ទាំងមូល​ជា​អ្នកទទួលបាន​សន្តិភាព ។​នេះ​ជា​ចំណុច​សំខាន់​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រទាំង​អស់​រួម​នឹង​ប្រជាពលរដ្ឋ​ថា​សូម​ចូលរួម​ដើម្បី​រក្សា​សន្តិភាព​ហើយ​មន្ត្រីរាជការ​​ទាំងអស់​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ ហើយ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវការពារ​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​​ទំនុកចិត្ត ទើប​ប្រទេសជាតិ​មានការ​រីកចម្រើន​និង​មានការ​អភិវឌ្ឍ​។​លោក​បញ្ជាក់​យ៉ាងខ្លី​ថា​”​សូម​កូន​ខ្មែរ​ត្រូវ​ចងចាំ​ថា​ប្រទេស​​មាន​សន្តិភាព​ទើប​ប្រទេស​នោះ​មានការ​រីកចម្រើន​”​។​
​ ​
​លោក​បន្តថា​៖​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​មក រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ខិត​​ខំប្រឹងប្រែង​ស្វែងរក​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ជូន​ប្រជាជាតិ​កម្ពុជា រហូតដល់​ប្រទេស និង​ប្រជាពលរដ្ឋ​មាន​ភាពសម្បូរ​សប្បាយ និង​មាន​ជីវភាព​ធូរធា​ដូច​ពេលបច្ចុប្បន្ន​៕​ដោយ​៖​រ៉ា​ម៉ន​/sn