គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាណន់​ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

1403
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: ក្រុមការងារ​ចុះជួយ​ស្រុក​បាណន់ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល ព្រមទាំង​គណៈកម្មាធិកា​រប​ក្ស​ស្រុក​អាជ្ញាធរ​ស្រុក និង​សមាជិក​គណបក្ស​ប្រមាណ​ ១៦.០០០​នាក់ បាន​ជួបជុំគ្នា​និង​ហែរ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់ កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បាណន់ មានប្រសាសន៍ថា ថ្ងៃទី​២៧​ខែកក្កដា ​គឺជា​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទ្រង់ទ្រាយ​ធំ នៅ​ស្រុក​បាណន់​មាន​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ទាំង​៨ មន្ត្រីរាជការ​សមាជិក សមាជិកា យុវជន យុវនារី ចំនួន​ជាង​១៦.០០០​នាក់​មកពី​៨​ឃុំ នៃ​ស្រុក​។​

​លោក សុខ ផល បាន​ថ្លែងអំណរគុណ​ជា​អនេក​ដល់​សមាជិក សមាជិការ​គណបក្ស​ទាំងអស់ ដែល​បន្ត​គាំទ្រ និង​ជឿជាក់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេសជាតិ​រក្សាបាន​នូវ​ស្ថិរភាព​សុខសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍​រី​ចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​បានធ្វើ​ឲ្យ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​កាន់តែ​ធូរធារ សម្បូរ​សប្បាយ​។​

​ចុងក្រោយ លោក​ប្រធាន​ក្រុមការងារ​បាន​សំណូមពរ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សមាជិក​សមាជិកា​គណ​បក្ស​ទាំងអស់ ត្រូវ​ត្រៀ​ឯកសារ​ទៅ​បោះឆ្នោតអោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត នាឱកាស​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​៕ ល​