គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​ចំពោះ​ជំហរ​ដ៏​ត្រឹមត្រូវ​របស់លោក​ប្រ​ធា​ធិបតី ដូ​ណា​ល់ ត្រាំ

598
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា សូម​ស្វា​គម​ន៏​និង​គាំទ្រ​គោលជំហរ​ដ៏​ត្រឹមត្រូវ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ថ្លែង​នៅ​ចំពោះមុខ​ឯក​គ្គ​រាជទូត​កម្ពុជា ប្រចាំ​អាម៉េរិក ក្នុង​ការដែល​រីករាយ​នឹងធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សហរ​រដ្ឋ​អាម៉េរិក និង​កម្ពុជា​កាន់តែ​ស៊ីជម្រៅ ។ ទន្ទឹមនឹងនេះ លោក​ប្រធានាធិបតី​ក៏បាន​សម្តែង​ការភ្ញាក់ផ្អើល ចំពោះ​ការរីក​ម្រើ​ន នៃ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

​លោក​បន្តថា ការ​មានប្រសាសន៍​ដ៏​មាន​អត្ថន័យ និង​មានតម្លៃ​ចំពោះ​សភាពការណ៍​កម្ពុជា ដែល​លោក​ប្រធានាធិបតី​មាន​ឆន្ទៈ​ចង់​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាម៉េរិក​កម្ពុជា កាន់តែ​ស៊ីជម្រៅ​នោះ គឺជា​ការផ្តល់​យុ​ត្តិ​ធ៌​ម​ដល់​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើតចេញពី​ការបោះឆ្នោត​តាម​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស ដែល​ឆ្លុះបញ្ចាំង​ពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា បាននិងកំពុង​រីកចម្រើន​យ៉ាងពិត​ប្រាកដ​។ គោលជំហរ​ដ៏​ត្រឹមត្រូវ​របស់លោក​ប្រធានាធិបតី​នាពេលនេះ ផ្ទុយស្រឡះ​ពី​សំដី​និង​ការផ្សាយ​របស់​ក្រុម​ជ្រុលនិយម​មួយចំនួន ដែល​តែងតែ​បំភ្លៃ​ការពិត និង​មួលបង្កាច់​សភាពការណ៍ កម្ពុជា​ធ្វើខ្លួន​ជា​ខ្មាំងសត្រូវ​របស់​កម្ពុជា និង​ធ្វើខ្លួន​ជា​អាម៉េរិក​ជាង​អាម៉េរិក​ទៅទៀត ផ្ទុយ​ពី​ជំហរ​របស់លោក​ប្រធានាធិបតី​អាម៉េរិក​។

​សូម​ប្រសិទ្ធពរ​ឲ្យ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​និង ស​.​រ​.​អា កាន់តែ​ត្រូវបាន​ពង្រឹងពង្រីក​រឹងមាំ ឥតឈប់ឈរ សម​ស្របតាម​បំណងប្រាថ្នា នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​៕ ល​