អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​មាន​យុត្តិធម៌​ជាមួយ​កម្ពុជា​

711
ចែករម្លែក
គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​២ ស្ដីពី​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​២​ស្ដីពី​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​។​គណៈប្រតិភូ​ជាន់ខ្ពស់​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI)​មកពី​ទ្វីបអឺរ៉ុប អាមេរិក​ឡាទីន អា​ព្រិច និង​អាស៊ី​ប៉ាស៊ីហ្វិក ដឹកនាំ​ដោយ​លោក Andres Pastrana ប្រធាន CDI​។ កិច្ចប្រជុំ​ក៏បាន​រំលឹក​អំពី​សេចក្តីសម្រេច​CDI​ដែល​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​មាន​យុត្តិធម៌​ជាមួយ​កម្ពុជា​ដែល​ត្រូវ​បានអនុម័ត​នៅ​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៩​ទីក្រុង​ប៊ែ​ល​ហ្ស៊ិ​ក​។​

​លោក Andres Pastrana ប្រធាន CDI បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា នេះ​ថា កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ផែនការ​ជាក់លាក់​ដើម្បី​ពង្រឹង​គំនិត​ផ្ដួចផ្ដើម​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ ដើម្បី​បំពេញបន្ថែម​ទៅលើ​ការពិភាក្សា​អំពី​គំនិត​ផ្ដួចផ្ដើម​នៃ​កិច្ចសហប្រតិបត្តិការ​និង​បញ្ហា​ពាក់ព័ន្ធ​នានា​។ កិច្ចប្រជុំ​បានសម្រេច​ជា​ឯកច្ឆន្ទ​ដាក់សំណើ​ជូន​គណៈកម្មាធិការ​ប្រតិបត្តិ CDI ដើម្បី​បង្កើត​វិទ្យាស្ថាន ស្រាវជ្រាវ CDI សម្រាប់​ប្រយោជន៍​នឹង​តម្រូវការ​របស់​គណបក្ស​ជា​សមាជិក CDI អាច​ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់​តាមរយៈ ភាពរឹងមាំ​និង​ការយល់​ស្របគ្នា ក្នុងចំណោម​ថ្នាក់ដឹកនាំ​របស់ CDI និង​គណបក្ស​ជា​សមាជិក CDI បានទទួល​ស្គាល់​ពីសា​រៈ​សំខាន់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់ខ្លួន ។ ការគាំទ្រ​ដ៏​រឹងមាំ​និង​ឥតឈប់ឈរ​ការគាំទ្រ​ដ៏​រឹងមាំ​និង​ឥតឈប់ឈរ​ដោយ CDI ដើម្បី​ប្រយោជន៍​របស់​គណបក្ស​ជា​សមាជិក CDI ។ កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ធំធេង​និង​ការលះបង់​របស់​គណបក្ស​ជា​សមាជិក CDI នៅ​ទូទាំង​ពិភពលោក ដើម្បី​បង្កើត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​និង​ស៊ីជម្រៅ​ក្នុងចំណោម​សមាជិក អ្នកស្រាវជ្រាវ និង​អ្នកបង្កើត​គោលនយោបាយ​តាមរយៈ​ការតភ្ជាប់ ការសន្ទនា​និង​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​និង​ជំនាញ ពាណិជ្ជកម្ម នវានុវត្តន៍​ភាព​និង​វប្បធម៌ ។


​ប្រធាន CDI បាន​បញ្ជាក់ថា សមិទ្ធផល​សំខាន់​នេះ​គឺជា បង្គោល​ចរ​ប្រវត្តិសាស្ត្រ របស់ CDI និង​បានរួម​ចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​បន្ត​បន្ទាប់ ការគាំទ្រ​ដ៏​សំខាន់​និង​កម្លាំង​រួម​ដែល​យើង​សម្រេចបាន ៕​សរន​