គណបក្ស​ប្រជាជន​ក្រុង​បាត់ដំបង​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦

1055
ចែករម្លែក

ដោយ​: ប៊ុន​ណាត / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ក្រុង​បាត់ដំបង មាន​រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ច័ន្ទ សុផល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង លោក ងិន ឃ​ន តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ចុះជួយ​ក្រុង​បាត់ដំបង និង​លោក សៀង ស៊ុត​ថង តំណាងរាស្ត្រ​។​

គណបក្ស​ប្រជាជន​ក្រុង​បាត់ដំបង​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦

​ចូលរួម​ក្នុង​ពិធី​នេះ មាន​លោក អឿ​ម សុខុន ប្រធាន​ក្រុមប្រឹក្សា​ក្រុង លោក ផេង សុ​ទ្ធី អភិបាលក្រុង អភិបាលរងក្រុង សមាជិក​ក្រុម ប្រឹក្សា​ក្រុង ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់​ទាំង​១០ ព្រមទាំង​សមាជិក​សមាជិក​បក្ស សរុប​ជាង​២០០​នាក់​។​

​លោក ងិន ឃ​ន តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ចុះជួយ​ក្រុង​បាត់ដំបង មានប្រសាសន៍ថា ជ័យជម្នះ​ដែល​ក្រុង​បាត់ដំបង​ទទួលបាន​មិនមែន​ងាយស្រួល​ទេ គឺ​ដោយសារ​ការខិតខំ​រប​ស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ខេត្ត ដែលមាន​លោក ច័ន្ទ សុផល ជា​ប្រធាន គណបក្ស​ក្រុង ក្រុមប្រឹក្សា​ក្រុង ក្រុមការងារ​ចុះជួយ​ស​ង្លា​ត់​ទាំង​១០​ដោយ​ទូទាំង​ខេត្តបាត់ដំបង ទទួលបាន​៨​អាសនៈ លើ​៨​អាសនៈ ហើយ​ទូទាំងប្រទេស​ទទួលបាន​អាសនៈ​១២៥​លើ​១២៥​។

​ចុងក្រោយ​លោក ច័ន្ទ សុផល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង មានប្រសាសន៍​ថ្លែងអំណរគុណ ចំពោះ​សមាជិក​សមាជិកា​បក្ស​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី ព្រមទាំង​លះបង់​ពេលវេលា និង​ធនធាន​ផ្ទាល់ខ្លួន​ជួយឧបត្ថម្ភ​គាំទ្រ ឲ្យ​គណបក្ស​ប្រៀ​ជន​ខេត្ត ក្រុង ស្រុក​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​៕ ល​