គណបក្ស​ប្រជាជន​ជាប់​ជា​អនុប្រធាន​អ្នកប្រជាធិបតេយ្យ​កណ្ដាល​និយម​អន្តរជាតិ​សម្រាប់​ប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

1329
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​សន្និសីទ​សារព័ត៌មាន​ស្ដីពី គណបក្ស​ប្រជាជន​កម្ពុជា ជា​អនុប្រធាន​អ្នកប្រជាធិបតេយ្យ​កណ្ដាល​និយម​អន្តរជាតិ​សម្រាប់​ប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នេះ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) ទល់មុខ​ស្ថានទូត​ជប៉ុន ផ្លូវ​នរោត្តម​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា ជាប់​អនុប្រធាន​អ្នកប្រជាធិបតេយ្យ​កណ្ដាល​និយម​អន្តរជាតិ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺជា​មោទនភាព​របស់​គណបក្ស​ប្រជា​ជនក​ម្ព​ជា ដែល​ត្រូវបាន​អន្តរជាតិ មើលឃើញថា គណបក្ស​ប្រជាជន​កម្ពុជា មានកម្ម​វិធី​នយោបាយ​ត្រឹមត្រូវ​ដែល​ផ្សារភ្ជាប់ និង​ផលប្រយោជន៍​របស់​ប្រទេសជាតិ និង​ប្រជាជន​។ ក្នុងការ​ដឹកនាំ​កន្លងទៅ​ក្នុង​រយៈពេល​២៥​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះឆ្នោត​រហូត វា​ជា​បទ​ពិ​សោ​សធន៍​មួយ​សម្រាប់​ឲ្យ​គណបក្សនយោបាយ​នានា​នៅ​បណ្តា​ប​ប្រទេស គេ​យក​អាច​យក​ជា​បទពិសោធន៍ ជា​គំរូ​ដើម្បី​យក​ក​សន្តា​នុព​ល ហើយ​និង​ឧត្តមភាព​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅធ្វើជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​បណ្តា​ប្រទេស​នៅក្នុង​ការអនុវត្ត​សេរី​ដូច​ប្រទេស​កម្ពុជា​ដែរ​។​

​លោក​សុខ ឥសាន បាន​បន្តថា ការផ្តល់​កិត្តិយស​ឲ្យ​គណបក្ស​ប្រជា​ជាន​កម្ពុជា ជា​អ្នកប្រជាធិបតេយ្យ​កណ្ដាល​និយម​អន្តរជាតិ​សម្រាប់​ប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​វ៉ៃ​តម្លៃ​របស់គេ​ប្រកបដោយ​សត្យានុម័ត​៕ ល​