គណបក្ស​ប្រជាជន​តែមួយគត់​អាចដឹកនាំ​ប្រទេស​ឆ្ពោះទៅ​ត្រើយ​សុភមង្គល​និង​វឌ្ឍនភាព​

759
ចែករម្លែក

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម បាន​លើកឡើងថា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​អាចដឹកនាំ​ប្រទេស​ឆ្ពោះទៅ​ត្រើយ​សុភមង្គល​និង​វឌ្ឍនភាព​។​

​លោក​បាន​បន្តថា​គណបក្ស​ប្រជាជន​កម្ពុជា មាន​ធនធានមនុស្ស បទពិសោធន៍​និង​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ថែរក្សា​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ដឹកនាំ​ប្រទេស​ឲ្យ​ទទួលបាន​ការរីកចម្រើន​គ្រប់​វិស័យ ហើយក៏​ជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បានរួម​សុខទុក្ខ​ជាមួយ​បងប្អូន​គ្រប់​កាលៈទេសៈ​។​

​នៅ​ចំពោះមុខ​អាជ្ញាធរ​មូលដ្ឋាន​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១.០០០​នាក់ មកពី​ឃុំ​ជ្រៃវៀន និង​ខ្វិត​ធំ ស្រុក​ព្រៃឈរ លោក​ប្រធាន បាន​លើកយក​នូវ​សារ​នយោបាយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ស្នាដៃ​ដឹកនាំ និង​សមិទ្ធផល​ធំៗ​រយៈពេល ៣៩​ឆ្នាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ក្នុងការ​ស្តារ និង​អភិវឌ្ឍ​ប្រទេស ចេញពី​គំនរ​ផេះផង់​នៃ​ភ្លើងសង្គ្រាម​រហូត​ទទួលបាន​សុខសន្តិភាព​វឌ្ឍនភាព​និង​កិត្តិនាម​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​។​

​ក្នុងឱកាស​នោះ​លោក​ប៉ាន​សូរ​ស័ក្តិ​បានលើកឡើង​នូវ​គោលនយោបាយ​ល្អៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៨-២០២៣ ដែល​គោលនយោបាយ​នោះ គឺជា​ចក្ខុវិស័យ និង​ទិសដៅ​ផែនការ​សកម្មភាព​រយៈ​ពេល​០៥​ឆ្នាំ​របស់​គណបក្ស​ត្រូវ​អនុវត្តន៍​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​លើសពីនេះ លោក​ប្រធាន​ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​-​សមាជិកា ដែល​កន្លងមក បាន​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​បានផ្តល់​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។

មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​និង​មាន​លេខ​រៀង​ទី​២០​នៅលើ​សន្លឹកឆ្នោត​ដើម្បី​ទទួលបាន​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៦ និង​នីតិកាល​បន្តបន្ទាប់​ទៀត​៕S/

គណបក្ស​ប្រជាជន​តែមួយគត់​អាចដឹកនាំ​ប្រទេស​ឆ្ពោះទៅ​ត្រើយ​សុភមង្គល​និង​វឌ្ឍនភាព​