គណបក្ស​ប្រជាជន​រឹងមាំ​នឹង​នាំមក​ជោគជ័យ ព្រោះ​មាន​ប្រមុខ​ដឹកនាំ​បក្ស​រឹងមាំ

337

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​លើកឡើងថា គណបក្ស​ប្រជាជន ដែល​ក្លាយជា​គណបក្សនយោបាយ​ដ៏​រឹងមាំ​នៅពេលនេះ ក៏​ព្រោះតែ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រមុខ​ដឹកនាំ​បក្ស​រឹងមាំ​។​
​ ​
​សម្តេច​បាន​ថ្លែង​បញ្ជាក់ថា នៅពេល​ដែលមាន​មេដឹកនាំ​រឹងមាំ គណបក្ស​ក៏​រឹងមាំ ហើយ​ប្រទេស​ដែលមាន​មេដឹកនាំ​រឹងមាំ​ក៏​ជា​ប្រទេស​​ដែលមាន​សុខសន្តិភាព​រឹងមាំ​និង​ការ​អភិវឌ្ឃន៍​ដែរ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​គណបក្ស​ប្រជាជន​រឹងមាំ ព្រោះ​យើង​មាន​ប្រមុខ​ដឹកនាំ​បក្ស​រឹងមាំ​។ ប្រទេសជាតិ​ដែលមាន​សុខសន្តិភាព​រឹងមាំ ព្រោះ​យើង​មាន សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​រឹងមាំ​”​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា​ការបោះឆ្នោត​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មាន​សុខសន្តិភាព និង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។​
​ ​
​យ៉ាងណា​ម៉េ​ញ កាលពី​ថ្ងៃទី​២៩ ខែកក្កដា លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា រហូតដល់​ពេលនេះ ចាប់តាំងពី​ដឹកនាំ​ប្រទេស​មក គណបក្ស​ប្រជាជន​កម្ពុជា មាន​ឥស្សរជន​ជាន់ខ្ពស់​ចំនួន​៩​រូប​ហើយ ដែល​បានទទួល​គោរមងារ​ជាស​ម្តេច ពី​ព្រះមហាក្សត្រ​។​


​ ​
​ឥស្សរជន​ទាំង​៩​រូបនោះ រួមមាន​ដូចខាងក្រោម​៖

១.​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម​

២.​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​

៣.​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​

៤.​សម្តេច​ចៅ​ហ៊ា្វ​វាំង​វរវៀងជ័យ​ស្រឹង្គារ គង់ សំអុល​

៥.​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​

៦.​សម្តេច​ក្រឡាហោម ស ខេង​

៧.​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​

៨.​សម្តេច​វិបុល​បញ្ញា សុខ អាន​

៩.​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​

​លោក សុខ ឥសាន បាន​បន្តថា គោរមងារ​ដែល​សម្តេច​ទាំងអស់​ខាងលើ​ទទួលបាន​នេះ គឺជា​រង្វាន់​ដ៏​មាន​អត្ថន័យ​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់ ដែល​សម្តេច បាន​មាន​ស្នាដៃ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំង​បម្រើប្រជាជន​កម្ពុជា​ទូទៅ​ជា​ពិ​​សេស​ការ​វាយ​ផ្តួលរំលំ របប​ប្រល័យពូជសាសន៍​ប៉ុល ពត សង្គ្រោះ​អាយុជីវិត​ប្រជាជន​រាប់លាន​នាក់​ឲ្យ​រួច​ផុតពី​គ្រោះ​មរណៈ​ការស្វែងរក​ការ​​បង្រួបបង្រួម​ជាតិ ការរកបាន សន្តិភាព ការឯកភាព​ជាតិ ការពារ​ឯករាជ្យ បូរណភាព​ទឹកដី​ការពារ​អាធិបតេយ្យ​ភាព​ជាតិ​និង​កា​រក​​សាង​អភិ​វ​ឌ្ឈ​ប្រទេស​មានការ​រីកចម្រើន​រុងរឿង​៕​ដោយ​៖​វិបុល​