គណបក្ស​ប្រជាជន​ស្រុក​ខ្សាច់កណ្តាល​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណ្ណត្តិ​ទី​៣​ឆ្នាំ ២០១៩

651
ចែករម្លែក

​ដោយ​: ស៊ា ថាំង / ភ្នំពេញ​: នៅ​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ខ្សាច់កណ្តាល​, ខេត្តកណ្តាល មាន​រៀបចំ​ពិធី “​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​៣” ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប អនុប្រធាន​គណៈអចិន្ត្រៃយ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ខ្សាច់កណ្តាល​, តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន​គណៈអចិន្ត្រៃយ៍​គ​ណៈ​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល​ដោយមាន​សមាជិក​អ្នកចូលរួម​ចំនួន ២៤៥ រូប ។

​ថ្លែង​ក្នុង​ពិធី​នោះ​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប បាន​សម្តែង​មនោសញ្ចេតនា​រីករាយ​ចំពោះ​វត្តមាន​របស់​បងប្អូន​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី “​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​” ដើម្បី​សម្តែង​ឆន្ទៈ​គាំទ្រ​យ៉ាង​ក្លៀវក្លា និង ត្រៀម​គ្រប់លក្ខណៈ​ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃអាទិត្យ​ទី ២៦ ខែ ឧសភា ឆ្នាំ​២០១៩ ។ ជាមួយនេះ លោក​បណ្ឌិតសភា​ចា​រ្យ​បាន​សម្តែង​ការគោរព​ដឹងគុណ និង សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ជូន​សមាជិក សមាជិកា​គណបក្ស ដែល​តែងតែ​ផ្តល់​យុត្តិធម៌ និង​ជំនឿ​ជឿជាក់​ដ៏​មុតមាំ​ក្នុងការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល ក្នុង​បេសកកម្ម​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ ក្នុងការ​បម្រើ​ជាតិ មាតុភូមិ និង ប្រជាជន​, ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ទឹកដី​ដ៏​ពិសិដ្ឋ ប្រកបដោយ​សុខសន្ដិភាព និង វិបុលភាព​, ជា​សង្គម​ប្រកបដោយ​ភាពសុខដុមរមនា​, រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​, គ្មាន​ការកើតឡើង​ជាថ្មី​នូវ​សង្គ្រាម​, អំពើ​ប្រល័យពូជសាសន៍ និង ការបែកបាក់​ផ្ទៃក្នុង​ជាតិ​, មានការ​អភិវឌ្ឍ​ដ៏​រស់​រវើក​, មាន​ជីវភាព​កាន់តែ​ប្រសើរឡើង ឆ្ពោះទៅកាន់​ចក្ខុវិស័យ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ ឆ្នាំ​២០៥០ ព្រមទាំង​ក្លាយជា​អារ្យ​ប្រទេស​ជឿនលឿន​មួយ​ក្នុង​តំបន់ ជាមួយនឹង​ស្នាមញញឹម និង ក្ដីសង្ឃឹម​របស់​ប្រជាជន ។​

​លោក​បណ្ឌិតសភា​ចា​រ្យ​បាន​មានប្រសាសន៍​បន្តថា ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លងមកនេះ​, គណបក្ស​ប្រជាជន​ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ​ប្រជាជាតិ​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស និង​សម្រេចបាន​សមិទ្ធិផល​ធំៗ​ជាច្រើន រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សេដ្ឋកិច្ច និង​សង្គម ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត សាលារៀន និង មន្ទីរពេទ្យ ជាដើម ។ ទន្ទឹមនេះ គណបក្ស​បាន​ដឹកនាំ​ការតស៊ូ​សង្គ្រោះ​ជាតិ​ឱ្យ​រស់​ឡើងវិញ​ពី​របប​ប្រល័យពូជសាសន៍ នា​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ដោយបាន​នាំមក​វិញ​នូវ​សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ​, ការលើកស្ទួយ​កិត្តិនាម និង កិត្យានុភាព​ជាតិ​ឱ្យ​ខ្ពស់ត្រដែត ពិសេស​ការសម្រេច បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាប់ៗ​គ្នា និង ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​មាន​កម្រិត​ទាប ។​

​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប បាន​ជម្រាបជូន​អង្គពិធី ថា សម្រាប់​ឆ្នាំ ២០១៨-២០២៣ ក៏ដូចជា​បណ្តា​ឆ្នាំ​ខាងមុខ ការអភិវឌ្ឍ​ថ្នាក់ក្រោម​ជាតិ ពិសេស​ការអភិវឌ្ឍ​ឃុំ​-​សង្កាត់ នៅតែ​ជាគោលការណ៍​ជា​មូលដ្ឋាន របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី ៣ ឆ្នាំ ២០១៩ ដែលជា​ការបោះឆ្នោត​អសកល និង មាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​តំណែង​ជា​អង្គ​បោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត​នៃ​ស្រុក​នីមួយៗ​៕