គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹងធ្វើ​សមាជ​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃស្អែក​

1268
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​រៀបចំ​ធ្វើ​សមាជ​ជ្រើសរើស​បេក្ខជន​នាយករដ្ឋ​មន្ត្រី នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ស្អែក​នេះ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​១៩៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សមាជ​នេះ នឹងមាន​សមាជិក សមាជិកា ចូលរួម​ប្រមាណ​៦០០​នាក់​។

លោក យ៉េង វីរៈ និងសញ្ញាគណបក្ស

​បើតាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បង្ហើប អោយដឹងថា លោក​យ៉ង់ សាំង​កុមារ ដែលជា​ប្រធាន​គណៈកម្មការនាយក​គណបក្ស ​នឹង​អាចជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។​ ប៉ុន្តែ​ការសម្រេច​ជា​ផ្លូវការ​នឹងធ្វើ​នៅក្នុង​សមាជ​នា​ថ្ងៃទី​១០ ខែមិថុនា​។​

​គួរបញ្ជាក់​ថា​លោក​យ៉េ​ង​វិ​រៈ​អតីត​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​គឺជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​៕​មន

លោក យ៉ង់ សាំងកុមារ
#