គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហែ​ក្បួន​ឃោសនាបោះឆ្នោត​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​១០​កក្កដា​

947
ចែករម្លែក

ដោយ : មុន្នីរ័ត្ន / ​ភ្នំពេញ : គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ហែរ​ក្បួន​ឃោសនាបោះឆ្នោត​ជា​ទ្រង់ទ្រាយ​ធំ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ១០០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នេះ ដោយ​ចេញពី​ទ​ទីស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឆ្ពោះ​តាម​ផ្លូវធំៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ ក្បួន​ឃោសនា​នេះ ដឹកនាំ​ដោយ​លោក​យ៉ង់ សាំង​កុមារ បេក្ខជន​នាយករដ្ឋមន្ត្រី និង​លោក​យ៉េ​ង វិ​រៈ ប្រធាន​គណបក្ស​។​

​បើតាម​លោក សាម អ៊ី​ន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ការហែក្បួន​ឃោសនា​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជាង ១០០០​នាក់ និង​មាន​រថយន្ត​ចំនួន ១០០​គ្រឿង ម៉ូតូ​កង់​បី​ចំនួន​១០០​គ្រឿង និង​ម៉ូតូ​ចំនួន ៥០០​គ្រឿង​។ ក្បួន​ហែ​ចេញពី​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តាមផ្លូវ​ហាណូយ សហព័ន្ធរុស្ស៊ី ផ្លូវ​មុនី​វង្ស មហាវិថី​ព្រះសីហនុ នេ​រុ​ហ៍ កម្ពុជា​ក្រោម ម៉ៅ​សេទុង និង​ឆ្លងស្ពាន​ជ្រោយចង្វារ រហូត​ទៅដល់​វត្ត​ពោធិ​រាម ហៅ​វត្ត​ចាស់ រួច​ថ្លែង​សារ​នយោបាយ និង​រំសាយ​ក្បួន​ ៕B

លោកយ៉ង់ សាំងកុមារ បេក្ខជន​នាយករដ្ឋមន្ត្រីគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន
លោក​យ៉េង វិរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន
#