គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ប្រកាស​មិន​ចូលរួម​បោះឆ្នោត​

1771
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​បានប្រកាស​មិន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ ទេ​។

​ការមិន​ចូលរួម​បោះឆ្នោត ត្រូវបាន​លោក​ញ៉ែម វណ្ណ​ថន ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ លើក​ហេតុ​ផល​ចម្បងៗ​ចំនួន​មក​សម្អាង​ដែល​ក្នុងនោះ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​គណបក្ស​ផងដែរ​។

​សូមជម្រាបថា​រហូតមក​ដល់ពេលនេះ​មាន​គណបក្សនយោបាយ​ចំនួន​បី​ហើយ​ដែល​បានប្រកាស​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ ។​ក្នុងនោះ​មាន​គណបក្ស​អំណាច​ខ្មែរ​ដែលមាន លោក​សួង សុ​ភ័​ណ្ឌ ជា​ប្រធាន​។ គណបក្ស​ភ្លើងទៀន ដែលមាន​លោក ទាវ វ​ណ្ណុល ជា​ប្រធាន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ដែលមាន​លោក ញ៉ែម វណ្ណ​ថន ជា​ប្រធាន​។​

​គួរបញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃទី​៦​ខែឧសភា​នេះ​មាន​គណបក្សនយោបាយ​ចំនួន​២០​បាន​យក​បែបបទ​នៅ​គ​.​ជ​.​ប​. ដើម្បី​យក​បញ្ជី​ឈរឈ្មោះ​គណបក្សនយោបាយ​និង​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះ ឆ្នោត​។ ក្នុងនោះ មាន​គណបក្សនយោបាយ​ចំនួន​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​គណបក្ស​ស​ញ្ជា​តិ កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​។ មាន​គណបក្ស​ចំនួន​៩ បាន​សុំ​តម្កល់​ប្រាក់​១៥​លាន​រៀល នៅ​រតនា​ជាតិ​៕​មន​