គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ ដង្ហែ​ក្បួន ​ឃោសនា​

777
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបងៈកាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៨​ដែលជា​ថ្ងៃទី​២​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​ទី​៦​មាន​គណបក្ស​ចំនួន​ពីរ​។​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​ប តេ​យ្យ បានមក​ជួបជុំគ្នា​នៅ​ទីលាន​បាល់ទាត់​វាល​បែក​ចាន​ស្ថិតក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។​ក្រោយ​ជួបជុំ​រួច​បាន​ដង្ហែ​ក្បួន​តាមផ្លូវ​ជាតិ​លេខ​៥​ពី​វាល​បែក​ចាន​ឆ្ពោះទៅកាន់​ស្រុក​​ឯក​ភ្នំ​។​

ទី២.គណ​បក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បានមក​ជួបជុំគ្នា​នៅ​សួន​នាគ​បាញ់​ទឹក​ស្ថិតក្នុង​ភូមិ​កម្ម​ករស​ង្កា​ត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។បន្ទាប់ពីជួបជុំរួចបាន​ហែរ​ក្បួន​ឃោសនា​តាមផ្លូវ​សំខាន់ៗមួយចំនួន​ក្នុង​ក្រុង​បាត់ដំបង​។​

លោក​វន ពន​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បាន​ឲ្យដឹងថាដំណើរការឃោសនារយៈ​ពេល​ពីរថ្ងៃនេះ​ប្រព្រឹត្តិទៅដោយរលូន៕សរន