គណបក្ស​សម រង្ស៊ី កោះប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​២៥​កក្កដា​ដើម្បី​ប្តូរ​ឈ្មោះ​បក្ស​

1417
ចែករម្លែក

(​ភ្នំពេញ​)៖​គណបក្ស​សម រង្ស៊ី នឹងធ្វើ​ការកោះប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ខាងមុខនេះ ដើម្បី​ធ្វើ​​ការផ្លាស់ប្តូរ​ឈ្មោះ​គណបក្ស សម រង្ស៊ី ដែលជា​ឈ្មោះ​របស់លោក​សម រង្ស៊ី និង​ជ្រើសរើស​ឈ្មោះ​ថ្មី​មក​ដាក់ជំនួស​វិញ​។

​ការប្តូរឈ្មោះ​គណបក្ស​នេះ គឺ​បន្ទាប់ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា បានអនុម័ត​ច្បាប់​ស្តីពី​គណបក្សនយោបាយ​កាលពីពេល​ថ្មីៗ​នេះ​ដែល​ហាម​​មិនអោយ​គណបក្សនយោបាយ​ជាប់​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​(​អ្នកទោស​)​។​

​លោក​ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា នេះ ថា ឈ្មោះ​ថ្មី ដែល​នឹងត្រូវ​ជ្រើសរើស​យកមក​​ដាក់ជំនួស​ឈ្មោះ គណបក្ស សម រង្ស៊ី គឺមាន​៤ ទៅ​៥​ឈ្មោះ ដែល​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​ស រង្ស៊ី ដាក់​មក គឺមាន​ដូច​​ជា ពន្លឺ​ប្រជាធិបតេយ្យ , ពន្លឺ​ភ្លើងទៀន និង​មានឈ្មោះ​មួយចំនួនទៀត​។ ប៉ុន្តែ​រូប​សញ្ញា គឺ​នៅ​រក្សាទុក​ដដែល​៕​ដោយ​៖​មុនី​រត្ន​