គណបក្ស​សំបុក​ឃ្មុំ ដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត

1157
ចែករម្លែក

ដោយៈមុនីរ័ត្ន/ ភ្នំពេញៈ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា នេះ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ​។
លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ថ្លែង​តា​មទូរស័ព្ទប្រាប់រស្មីកម្ពុជា​ថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំង​២៥​រាជធានី ខេត្ត សរុប​បេក្ខជន​ចំនួន​២៥០​នាក់។​ក្នុងនោះ បេក្ខជន​បម្រុង​មាន​ចំនួន​១២៥​នាក់ និង​បេក្ខជន​បម្រុង​មាន​ចំនួន ១២៥​នាក់​។ ប៉ុន្តែ​គណបក្ស​របស់លោក​មិនទាន់មាន​ប្រាក់​តម្កល់ ១៥​លាន​រៀល ដើម្បី​តម្កល់​នៅឡើយ​ទេ​។​

គណបក្ស​សំបុក​ឃ្មុំ ដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត

​លោក​បាន​បញ្ជាក់ថា ចំពោះ​ការទទួលបាន​អាសនៈ​ប៉ុន្មាន​នៅក្នុង​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ គឺ​លោក​មិន​អាន​និយាយ​បានទេ គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​ស្រេច​។​
​នៅ​ថ្ងៃ​បើកឆាក​ដំបូង នៃ​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា នេះ គណបក្ស​យុវជន​កម្ពុជា ន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ​បេ​ត្យ បានមក​ចុះបញ្ជី​មុនគេ​៕MN​