គណបក្ស​អំណាច​ខ្មែរ សម្រេច​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស ខ្មែរ​ឈ្នះ​

358
ចែករម្លែក
  • 139
    Shares

ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ គណបក្ស​អំណាច​ខ្មែរ បានធ្វើ​សមាជ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ប្តូរ​ឈ្មោះ​គណបក្ស​។ ការប្តូរឈ្មោះ​គណបក្ស​នេះ គឺ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​គណបក្ស​អំណាច​ខ្មែរ ប្តូរ​ឈ្មោះ ដោយសារតែ​មានការ​ប្តឹង​ជំទាស់​ពី​អតីត​សមាជិក​ស្ថាបនិក និង​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​អំណាច​ខ្មែរ​។

​លោក​សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឲ្យ​ដឹងថា សមាជ​របស់​គណបក្ស​អំណាច​ខ្មែរ បានសម្រេច​ជា​ឯក​ច្ឆ័​ន​ប្តូរ​ឈ្មោះ​ទៅជា គណបក្ស​ខ្មែ​ឈ្នះ​។ ហើយ​នៅ​រសៀល​ថ្ងៃទី​១៥ ខែមីនា លោក​បាន​យក​លទ្ធផល​នៃ​ការធ្វើ​សមាជ​ទៅ​ដាក់ជូន​ក្រសួងមហាផ្ទៃ​។
​លោក​បាន​បញ្ជាក់ថា “​ចំពោះ​រូប​សញ្ញា​គណបក្ស​នៅ​ដដែល គឺ​ប្តូរ​តែ​ឈ្មោះ​ទេ​។ ចំណែក​បទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ នៅ​រក្សា​ដដែល​”​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​លិខិត​ជម្រាប​ទៅ​លោក​សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ ធ្វើការ​ពិនិត្យ និង​សម្រេច​ប្តូរ​ឈ្មោះ គណបក្ស​អំណាច​ខ្មែរ ឡើងវិញ ដោយសារតែ​ក្រសួងមហាផ្ទៃ​បានទទួល​នូវ​លិខិត​របស់​អតីត​សមាជិក​ស្ថាបនិក និង​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​អំណាច​ខ្មែរ ដែល​បាន​សំ​ណូ​លម​ពរ​មក​ក្រសួងមហាផ្ទៃ ធ្វើការ​ហាមឃាត់​បុគ្គល ឬ​ក្រុម​ផ្សេងៗ​ទៀត ដែល​មិនមែនជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ បន្ត​ប្រើប្រាស់​ឈ្មោះ​គណបក្ស ដោយ​ផ្អែក​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ និង​លក្ខន្តិកៈ របស់​គណបក្ស​អំណាច​ខ្មែរ ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​មា​ពេលកន្លងមក​៕SRN