គណបញ្ជាការ​ឯកភាព​ស្រុក​សូទ្រនិគម ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់

430
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​២១ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ កម្លាំង​គណបញ្ជាការ​ឯកភាព​ស្រុក​សូទ្រនិគម ក្នុងនោះ​មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ដោយបាន​សហការ​និង​ដឹកនាំ​សម្របសម្រួល​ដោយ​មន្ត្រី​ជំនាញ​ជលផល សង្កាត់​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​រឹបអូស​បាន អុ​យ ស្បៃ​មុង មួយចំនួន​ទៀតផង​។​

លោក​វរ​សេនី​យ៏​ឯក ណុប សារៈ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ខាងលើនេះ គឺ​បាន​ធ្វើឡើង​នៅ​ចំណុច​ចាប់ពី​មាត់ពាម​កំពង់​ឃ្លាំង ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម មកដល់​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង​។​

លោក​បាន​បន្តថា ជា​លទ្ធផល​បង្ក្រាបបាន​មាន​ ក្បាល​បរ​ចំនួន៧​ក្បាល​, សាច់​រ៉ាវ ចំនួន​៨០០​ម៉ែត្រ​, ចំរឹង ចំនួន​៦០០​ដើម​, អ៊ុយ​ស្បៃ​មុង ចំនួន​១២​គ្រឿង​, សាច់​របាំង​ចំនួន ១០០០​ម៉ែត្រ និង​ចាក់​លែង​កូន​ត្រី​ចំរុះ​ចូលក្នុង​បឹង​ធ​ម្ន​ជាតិ​វិញ​បាន ចំនួន​៤០​គីឡូក្រាម​។ ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត គឺ​យកមក​រក្សាទុក​នៅ​សង្កាត់​ជលផល​កំពង់​ឃ្លាំង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕B/


#