គណៈកម្មការ​ជំនាញ​ព្រឹទ្ធសភា​ជួប​ជំនាញ​នៅ​ខេត្ត​និង​អាជ្ញាធរ​

752
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: គណៈកម្មការ​ជំនាញ​ព្រឹទ្ធសភា​ជួប​ជំនាញ​នៅ​ខេត្ត និង​អាជ្ញាធរ​បាន​ជួបប្រជុំ​ពិភាក្សា សិក្សា​ស្វែងយល់​ពី​ការងារ​និង​លទ្ធផល​។​

​លោក ជា ជេ​ដ្ឋ ប្រធាន​គណៈកម្មការ​ទី​២ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​ព្រឹទ្ធសភា និយាយ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៩ ថា ការចុះ​បេស​សកម្ម​នេះ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ការអនុវត្ត​ថវិកា ការអភិវឌ្ឍន៍​មូលដ្ឋាន និង​ការផ្តល់​សេវាសាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ នៅតាម​ខេត្ត​រាជធានី​នានា រួមទាំង​ខេត្តបន្ទាយមានជ័យ​នេះ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ប្លែក វ៉ា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​ដឹកនាំ​ការទទួល​ជួប​នេះ​។ លោក​អភិបាល និង​តំណាង​មន្ទីរ​អង្គភាព​ជំនាញ​នានា បាន​រាយការណ៍​សង្ខេប និង​បំភ្លឺ​ពី​សំណួរ​របស់​ប្រតិភូ​គណ​:​កម្ម​ការ​ទី​២ ព្រឹទ្ធសភា​នេះ​៕