គណៈកម្មការ​ទទួល​ពាក្យបណ្តឹង​២.៥២៥​សុំឱ្យ​ផ្ដន្ទាទោស​និង​រាប់​សន្លឹកឆ្នោត​

1436
ចែករម្លែក
  • 43
    Shares

​​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ទាំង​២៥​រាជធានី​ខេត្ត​បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​២.៥២៥​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ចំនួន​៣​គឺ​គណបក្ស​ប្រជាជន​ន​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។

​ពាក្យបណ្តឹង​សរុប​ចំនួន​២.៥២៥​បណ្ដឹង​គឺជា​បណ្ដឹង​សុំឱ្យ​ផ្ដន្ទាទោស​និង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។​តាម​សេចក្ដីរាយការណ៍​បឋម ពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ទាំង ២៥​រាជធានី ខេត្ត (​ក្នុង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨) ត្រឹម​ម៉ោង ១១:៣០ នាទី​។

នៃ​ថ្ងៃ​បន្ទាប់​ពីថ្ងៃ​បោះឆ្នោត គឃ​.​សប ទូទាំងប្រទេស បានទទួល​ពាក្យបណ្ដឹង​សរុប​ចំនួន ២.៥២៥ បណ្ដឹង (​គណបក្ស​ប្រជាជន​កម្ពុជា ៣ បណ្ដឹង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ២.៥២០ បណ្ដឹង និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ២ បណ្ដឹង​) ។​ក្នុងចំណោម​ពាក្យបណ្ដឹង​ទាំង ២.៥២៥ មាន​បណ្ដឹង ៣៤ ជា​បណ្ដឹង​សុំឱ្យ​ផ្ដន្ទាទោស និង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ២.៤៩១ បណ្ដឹង​។​

ជា​លទ្ធផល គឃ​.​សប បានសម្រេច ចេញ​សេចក្ដីសម្រេច​បដិសេធ ចំនួន ១.៨៦៩ បណ្ដឹង ផ្សះផ្សា​សះជា ចំនួន ២០ បណ្ដឹង ផ្សះផ្សា​មិន​សះជា ចំនួន ១ បណ្ដឹង លិខិត​ជូនដំណឹង ចំនួន ១ បណ្ដឹង ចារ​បដិសេធ ចំនួន ៩២ បណ្ដឹង ដើមបណ្ដឹង​សុំ​ដក​ពាក្យបណ្ដឹង ចំនួន ២៦ បណ្ដឹង និង​កំពុង​ដោះស្រាយ ចំនួន ៥១៦ បណ្ដឹង ៕S/​

គណៈកម្មការ​ទទួល​ពាក្យបណ្តឹង​២.៥២៥​សុំឱ្យ​ផ្ដន្ទាទោស​និង​រាប់​សន្លឹកឆ្នោត​