គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា​ស្វែងយល់​ការងារ​ក្នុង​ខេត្តស្ទឹងត្រែង​

382
ចែករម្លែក

ដោយ​: សុខុម​
​ស្ទឹងត្រែង​:
លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា បាន​ដឹកនាំ សមាជិក សមាជិកា អញ្ជើញ​ចុះ​បំពេញបេសកកម្ម សិក្សា​ស្វែងយល់ ការងារ​ពាក់ព័ន្ធ និង​ភារកិច្ច​គណៈកម្មការ​ទី​៤​ក្នុង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៩​។​

​នៅក្នុង​ដំណើរ​ទស្ស​នះ​កិ​ច្ចនេះ​លោក ហ៊ុន ណេង បាន​មានប្រសាសន៍ថា​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា​មក​ទីនេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់ ពី​ការអនុវត្ត​ការងារ របស់​ខេត្ត​លើ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ និង​បញ្ហា​មួយចំនួនទៀត ដូចជា ការការពារ និង​វិវាទ ទៅតាម​ខ្សែបន្ទាត់​ព្រំដែន នានា និង​ការអនុវត្ត ច្បាប់ ព្រម​លិខិតបទដ្ឋាន​គតិយុត្ត​នានា ។​

​ប្រធាន​គណៈកម្មការ នៃ​រដ្ឋសភា​បាន​លើកទ្បើង​ថា អាជ្ញាធរ​មូលដ្ឋាន​គឺជា​ផ្នែក​មួយ​សំខាន់​ណាស់ ក្នុងការ​អនុវត្ត​គោលនយោបាយ កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា ។

​លោក ហ៊ុន ណេង មានប្រសាសន៍​បញ្ជាក់ថា រាជរដ្ឋាភិបាល​កំពុង​ខិតខំ​បន្ត​ពង្រឹងពង្រីក​នូវ​អភិបាលកិច្ច​ល្អ និង​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ក្នុង​ការដឹកនាំ​ប្រទេសជាតិ ដើម្បី​ឆ្លើយតប​ទៅ​និង​សំណូមពរ និង​សេចក្តីត្រូវការ​ទាំងទ្បាយ​របស់​ប្រជាពលរដ្ឋ ។​

​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​បានធ្វើ​សេចក្តីរាយការណ៍​ជូន គណៈប្រតិភូ​ថា​ការរីកចម្រើន លក្ខណៈ​ភូមិសាស្ត្រ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុ​វត្តិភាព​សង្គម​នៅក្នុង​ខេត្ត ដោយ ខេត្ត​បាន​ពង្រឹង​ថែរក្សា​ការពារ​សន្តិសុខ ស្ថេរភាព​សង្គម​បាន​រឹងមាំ​ជូន​ប្រជាពលរដ្ឋ​។ ដោយ​អនុវត្តន៍​បាន នៅ​គោលនយោបាយ ភូមិ​ឃុំ មាន​សុ​វត្តិភាព ទៅតាម​មូលដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង ហើយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត កំពុង​រស់នៅ​ដោយ​សន្តិភាព​ទទួលបាន​ផល​ល្អ ក្នុងការ​អភិវឌ្ឍន៍ របស់​រាជរដ្ឋាភិបាល​គ្រប់ៗ​គ្នា ព្រមទាំង​កិច្ច​អន្តរាគមន៍ ឆ្លើយតប​គ្រោះមហន្តរាយ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ និង​គ្រោះថ្នាក់​សង្គម​បាន​ទាន់ពេលវេលា​៕ ល​