គណៈកម្មការ​ផ្សារ​ដើម​គរ​សហការ​ជាមួយ​បសុពេទ្យ​ពិនិត្យ​សាច់គោ​ជ្រូក​និង​បាញ់​ទេ​កលាង​សម្អាត​ផ្លូវ​

743
ចែករម្លែក

​ដោយ : ​ចាន់តូ​/ ​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែកក្កដា ​ឆ្នាំ​២០១៨ ​គណៈកម្មការ​ផ្សារ​ដើមគ បានបន្ត​លាង​សំអាត​កំណាត់​ផ្លូវ​៣៣៦(​ផ្លូវ​ខាង​ជើង​ផ្សារ ) និង​សហការ​ជាមួយ​បសុពេទ្យ​រាជធានី​ភ្នំពេញ ត្រួតពិនិត្យ​សាច់គោ សាច់ជ្រូក​និង​សាច់​បក្សី គ្រប់​ប្រភេទ ។ បន្ដាប់មកកម្លាំង​សន្តិសុខ​ផ្សារ​ដើម​គរ​បន្ត​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ និង ផ្លូវ​៣៣៦ ។​ ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ផ្សារ​ស្អាត បរិស្ថាន​ល្អ និង ហើយ​គណៈកម្មការ​ផ្សារ​ដើម​គ​ដឹកនាំ​ដោយ​លោក ឈួន ឆា​យ៉ា​រិ​ទ្ធ ប្រធាន​ផ្សារ ចង់បាន​ការចូលរួម ពី​បង​ប្អ​ន​អាជីវករ​មេត្តា​ចូលរួម​កុំ​ដាក់តាំង​លក់ទំនិញ​លើផ្លូវ និង​ជួយ​វេច​ខ្ចប់ ទុកដាក់​សម្រាម​ឲ្យ​មាន​របៀបរៀបរយ គឺជា​ការងារ​ចាំបាច់​និង​សំខាន់បំផុត​៕​B