គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋាននៃគម្រោងអភិរក្ស និងអភិវឌ្ឍន៍ដោយយចីរភាពនៃរមណីយដ្ឋានអង្គរមុនកិច្ចប្រជុំ

501
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋាននៃគម្រោងអភិរក្ស និងអភិវឌ្ឍន៍ដោយយចីរភាពនៃរមណីយដ្ឋានអង្គរមុនកិច្ចប្រជុំ។

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣២ នៅថ្ងៃ​ទី​១១-១២ ខែមិថុនា ឆ្នាំ២០១៩។ ជាទៀងទាត់ និងជាផ្នែកមួយនៃកិច្ចប្រជុំ អ្នកជំនាញការអាដហុកតែងចុះពិនិត្យតាមការដ្ឋាននានានៅក្នុងតំបន់អង្គរ ដើម្បីតាមដានការអនុវត្តន៍នូវរាល់អនុសាសន៍ដែលបានផ្តល់ជូនក្នុងកិច្ចប្រជុំមុនៗសម្រាប់រាល់គម្រោង ថាតើបានអនុវត្តត្រឹមត្រូវហើយឬនៅ? និងពិភាក្សានូវបញ្ហាប្រឈមនានាមកដោះស្រាយក្នុងកិច្ចប្រជុំ។

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាស៊ីស៊ី-អង្គរ ដោយមានលោកសាស្រ្តាចារ្យ Mounir Bouchenaki និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យការដ្ឋានប្រាសាទភ្នំបាខែង និងការដ្ឋានមួយចំនួនផ្សេងទៀតក្នុងរមណីយដ្ឋានអង្គរ៕B/