គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​គាំទ្រ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង​លទ្ធផល​បោះឆ្នោត​

700
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​យោងតាម​ប្រព័ន្ធ​អេ​ឡិ​កត​រូ​និក​ដែល​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​១៧​សីហា​នេះ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សកម្មជន សមាជិក​គណបក្ស និង​អ្នកគាំទ្រ​រាជរដ្ឋាភិបាល​នៅ​សាធារណរដ្ឋ​កូរ៉េ​នេះ សូម​ប្រកាស​ជា​ឧឡា​រិ​ក គាំទ្រ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង​លទ្ធផល​បោះឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។
​ជាពិសេស​ប្ដេជ្ញា​បន្ដ​ខិតខំ​ឱ្យអស់​កម្លាំងកាយ​ចិត្ត ចូលរួម​បម្រើប្រជាជន​ឱ្យបាន​កាន់តែ​ល្អប្រសើរ ស៊ីជម្រៅ ទូលំទូលាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​៕