គណៈកម្មាធិការ​ជាតិ​រៀបចំ​ដែនដី នគរូបនីយកម្ម​ថ្នាក់ជាតិ​ប្រកាស​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍ​ដី

609
ចែករម្លែក
  • 1
    Share

ដោយ : មុន្នីរ័ត្ន​/ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ដែនដី នគរូបនីយកម្ម​ថ្នាក់ជាតិ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ការអភិវឌ្ឍ​ដី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា នេះ នៅ​ក្រសួង​រៀបចំ​ដែនដី​។​

​លោក ​ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងថា​
ប្រកាស​ស្តីពី​ការអភិវឌ្ឍ​ដី មាន​គោលបំណង​លើ​កម្ពស់​ការរៀបចំ​ដី​អោយបាន​ត្រឹមត្រូវ និង​ចំ​ទិសដៅ ដើម្បី​ធានា​ការអភិវឌ្ឍ​ដែនដី និង​នគរូបនីយកម្ម ប្រកបដោយ​ចីរភាព តុល្យភាព និង​ប្រសិទ្ធភាព​។ គ្រប់គ្រង​ការអភិវឌ្ឍ​ដី បំបែក​ក្បាលដី ឬ​បង្រួម​ក្បាលដី​ទៅជា​ដីឡូត៍​សម្រាប់​លក់ ឬ​សាងសង់​លំនៅឋាន អគារ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​។ លើកកម្ពស់​ការអភិវឌ្ឍ​បៃតង​ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​គ្រោះ​ម​ហ​ន្យ​រាយ​ធម្មជាតិ​ជាយថាហេតុ​។​

​លោក ​ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (រូបថត : សុភាព)

​លោក​បាន​បន្តថា ប្រកាស​នេះ​មាន​គោលដៅ​កំណត់​យន្តការ បែបបទ និង​នីតិវិធី​សម្រាប់​ការអភិវឌ្ឍ​ដី​។ កំណត់​លក្ខខណ្ឌ​បច្ចេកទេស​សម្រាប់​ការអភិវឌ្ឍ​ដី ដើម្បី​ធានាបាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ លំហ​សាធារណៈ ផ្ទៃ​បៃតង និង​បរិក្ខារ​សាធារណៈ​សមស្រប​សម្រាប់​មនុស្ស​ទាំងអស់គ្នា រួមទាំង​ជនពិការ ជន​ងាយ​រងគ្រោះ ចាស់ជរា និង​កុមារ​។ កំណត់​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ​បៃតង និង​ការបង្ការ​គ្រោះមហន្តរាយ​។​
​លោក​ប៉ែន សុផល បាន​បញ្ជាក់ថា ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ដី​ទាំង​ដី​របស់​បុគ្គល​ឯកជន ទាំង​ដី​របស់​រដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​B