គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បង្ហាញ​ពី​ការបង្ក្រាប​បទល្មើស​និង​រឹបអូស​វត្ថុ​តាម​ជិត​៩០​តោន នៅ​ថ្ងៃទី​៦ ខែសីហា​

1166
ចែករម្លែក
  • 5
    Shares

ដោយៈ មុនី​រ័ត្ន ភ្នំពេញៈ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម​(​គ​.​ប​.​ផ​.​ក​)​នឹងធ្វើ​សន្និសីទកាសែត​ស្តីពី​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ចំនួន​បួន​ករណី​កន្លងទៅ​ដែល​គណៈកម្មាធិការ​បាន​រឹបអូស​ជា​វត្ថុតាង​ចំនួន ៨៨​តោន នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​រសៀល នៅ​ទីស្តីការ​ក្រ​សួ​មហាផ្ទៃ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បញ្ជាក់ថា វត្ថុតាង​ដែល​រឹប​ចំនួន ៨៨​តោន រួមមានៈ ១.​ករណី​បើក​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ និង​ខុសច្បាប់​។ ២.-​ករណី​បើក​ទីតាំង​ផលិត​សាច់​ប៉ា​តេ មិន​អនុលោម​តាមច្បាប់​។ ៣.​ករណី​បើក​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ មិន​អនុលោម​តាមច្បាប់ និង​ទី​៤-​ករណី​នាំចូល ផលិត វេច​ខ្ចប់​ខុសច្បាប់ លើ​ផលិតផល​ម៉ាក Saint Amand ទឹក​សុទ្ធ​ម៉ាក Evian ស្រា​បៀរ​ម៉ាក Corona និង​ផលិតផល​មួយចំនួនទៀត​៕​សរន​

ផលិតផលក្លែងក្លាយដែលសមត្ថកិច្ចកំទេចចោលនាពេលកន្លងទៅ(រូបឯកសារ)

ផលិតផលក្លែងក្លាយដែលសមត្ថកិច្ចកំទេចចោលនាពេលកន្លងទៅ(រូបឯកសារ)