គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​ប្តឹង​អោយ​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង​យោធា​

350
ចែករម្លែក

​គណកម្មាធិការ​រៀបចំ​ការបោះឆ្នោយ​ថៃ​( EC )​បាន​ប្តឹង​ទៅ​តុលាការ​ធម្មនុញ្ញ​អោយ​រំលាយ​ចោល​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​ដោយសារ​តែ​ប្រធាន​គណបក្ស​លោក​ថា​ណា​ថន ​រឿង​រុងរឿង​គិត ផ្តល់ប្រាក់​១៩១​លាន​បាត​អោយ​គណបក្ស​ខ្ចី​។​

​កាលពី​ថ្ងៃ​ពុធ​ទី​១១​ធ្នូ ប្រភព​ព័ត៌មាន​មួយ​ចេញពី​ការិយាល័យ​នៃ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​ថៃ បាន​បញ្ចេញ​អោយដឹងថា​EC បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅ​តុលាការ​​ធម្មនុញ្ញ​អោយ​ពិចារណា​រំលាយ​គណបក្ស​នេះ​ចោល ដោយសារ​តែ​ប្រធាន​បក្ស​ផ្តល់ប្រាក់​១៩១​លាន​បាត​(៦,៣​លាន​ដុល្លារ​)​អោយ​គណបក្ស​ខ្ចី​ដែល​វា​ជា​ការរំលោភច្បាប់​បោះឆ្នោត​និង​​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​គណបក្ស​របស់​លោក​ថា​ណា​ថន ដែល​ជាប់​លេខ​បី​ក្នុង​ការបោះឆ្នោត​សកល​កាលពី​ខែ​មីនា បាន​ធ្វើអោយ​ស្ថាប័ន​អភិរក្ស​របស់​ថៃ​មិន​ពេញចិត្ត ដោយសារ​តែ​ជំហរ​ប្រឆាំង​យោធា​​របស់​វា​និង​ការគាំទ្រ​ផុស​ផុរ​ក្នុងចំណោម​យុវជន​ថៃ​។​

​តុលាការ​ថៃ​បាន​ដើរតួនាទី​សំខាន់​មួយ​ក្នុងការ​កម្ចាត់​ការ​គំរាម​ផ្នែក​នយោបាយ​ចំពោះ​ស្ថាប័ន​ជាន់​លើ និង​ដោយសារ​អំណាចតុលាការ​គ្មាន​រដ្ឋាភិបាល​ស៊ីវិល​ណា​អាច​បញ្ចប់​អាណត្តិ​​របស់​ខ្លួន​ទេ​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​បាន​ចូល​ក្នុង​សភា​មក សមាជិក​សំខាន់ៗ​នៃ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​នេះ​មួយ​ចំនួន​បាន​រង​បណ្តឹង​ជា​បន្តបន្ទាប់​។​កាលពី​ខែ​មុន តុលាការ​ធម្ម​​នុ​ញ្ញ​បាន​ដក​តំណែង​សភារ​បស់​លោក​ថា​ណា​ថន ដោយសារ​តែ​ការចោទប្រកាន់ថា​លោក​នៅ​កាន់កាប់​ភាគហ៊ុន​ក្នុងពេល​ឈរឈ្មោះ​ជា​សមាជិក​សភា​ជា​ការចោទប្រកាន់​មួយ​ដែល​​អាច​អោយ​លោក​ជាប់គុក​។​

​ឥឡូវ​តុលាការ​នឹង​សំរេច​ថា​តើ​នឹង​យក​បណ្តឹង​របស់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ម​ក​បើក​សវនាការ​កាត់ក្តី​ដែរឬទេ ហើយ​បើ​តុលាការ​សំរេច​យក​វា​ម​ក​កាត់ក្តី​ដែល​នាំ​​ដល់​ការរំលាយ​គណបក្ស នោះ​សមាជិក​សភា​ទាំង​៧៨​រូប​របស់​គណបក្ស​នេះ​អាច​នៅ​អង្គុយ​ក្នុង​សភា បើ​ពួកគេ​ចុះចូល​ទៅកាន់​គណបក្ស​ផ្សេងៗ​ដែល​មាន​អាសនៈ​ក្នុង​សភា​។​

​គណបក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន អូ​ចា​កំពុង​ទន្ទឹងរង់ចាំ​ត្រង​សមាជិក​សភា​របស់​គណ​បក្ស​ដែល​ត្រូវ​រំលាយ​ដោយសារតែ​ក្រុម​ចម្រុះ​របស់​លោក​មាន​សម្លេង​​ភាគច្រើន​ស្តួចស្តើង​នៅក្នុង​សភា ។​

​រំលឹកថា កាលពី​ខែ​មីនា តុលាការ​ធម្មនុញ្ញ​ក៏បាន​រំលាយ​គណបក្សប្រឆាំង​យោធា​មួយ​ផង​ដែរ​នៅ​មុន​ការបោះឆ្នោត​ចាប់ផ្តើម​បន្តិច ដោយសារ​តែ​គណបក្ស​នោះ​តែងតាំង​ព្រះអង្គ​​ម្ចាស់​ក្សតិ​យ៍​មួយ​អង្គ​ជា​បេក្ខជន​នា​យក​រដ្ឋមន្ត្រី​របស់​ខ្លួន​៕​ប្រែ​សម្រួល​៖​វាសនា​

ថា​ណា​ថន តែង​អះអាងថា ករណី​ប្រឆាំង​រូបលោក​និង​គណបក្ស​អនាគត​ឆ្ពោះទៅមុខ មាន​ហេតុផល​នយោបាយ ដើម្បី​បំបិទមាត់​គណបក្ស​ហាន​និយាយ​មួយ​នេះ