គណៈកម្មាធិការ​អចិន្ដ្រៃយ៍​រដ្ឋសភា ប្រជុំ​ពិនិត្យ​សំណើ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម អាស៊ាន​-​ឥណ្ឌា

138

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៨​នេះ រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដើម្បី​ពិនិត្យ​លើ​សំណើ​អនុម័ត​​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន និង​សាធារណរដ្ឋ​ឥណ្ឌា​។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា ក្រោម​អធិបតីភាព សម្តេច ហេង សំរិន​ប្រធានរដ្ឋសភា​និង​ដោយមាន​ការចូលរួម​ពី​ប្រធាន​​គណៈកម្មការ​ទាំង​១០ នៅក្នុង​រដ្ឋសភា​ផងដែរ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ រដ្ឋសភា បានប្រគល់​សំណើ​អនុម័ត​ខាងលើ ទៅ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃ​ស​​នី​យ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​ញា ដើម្បី​ពិនិត្យ​មុននឹង​ដាក់ចូល​រដ្ឋ​​សភា​អនុម័ត​៕​ដោយៈ​វិបុល​/sn