គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​កំណត់​យក​ព្រឹក​ថ្ងៃទី​១១​មិថុនា ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤

1112
ចែករម្លែក
លោក ទេព ងន

ដោយៈ សុផល​/​ភ្នំពេញៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​របស់ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា ជា​ប្រធាន​អង្គប្រជុំ​។ ​បន្ទាប់ពី​បាន​ពិនិត្យ​និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បានកំណត់​យក​ថ្ងៃ​ចន្ទ ទី​១១ ខែមិថុនា វេលា​ម៉ោង​៨​ព្រឹក ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

របៀបវារៈ​ដែល​នឹងត្រូវ​ពិភាក្សា មាន​៖ ១-​ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ។ ២-​ ​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​។​៣-​ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហប្រតិ​បត្តិ​កា​រ​ព្រៃឈើ​អាស៊ី ។​៤-​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ មាត្រា​៤០​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៧០១/០៩ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០១៕មន

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​របស់ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា