គណៈបញ្ជាការ​ខណ្ឌឫស្សីកែវ​ចុះ​ដ្ឋ​បាល​ដកហូត​ទូ​ហ្គេម​ដកហូត​ទូ​ហ្គេម​៦​គ្រឿង និង​ក្មេងប្រុស​ស្រី​៣​នាក់​

927
ចែករម្លែក
  • 97
    Shares

ដោយៈ សាវ​រក្ស / ភ្នំពេញៈ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​រដ្ឋបាល​នៅ​តំបន់​មិន​រៀបរយ ហើយ​បានធ្វើ​ការបង្ក្រាប និង​ដកហូត​ទូ​ហ្គេម​៦​គ្រឿង និង​មនុស្ស​ប្រុស​ស្រី​៣​នាក់ បន្ទាប់ពី​ឃាត់ខ្លួន​អប់រំ​ដោះលែង​វិញ​។

ការចុះ​ធ្វើ​រដ្ឋបាល​ខាងលើ​ធ្វើឡើង កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩ នៅ​ខាងក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​១ ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។

​អាជ្ញាធរ​ឱ្យដឹងថា ក្នុង​ការចុះ​រដ្ឋបាល​ខាងលើ​បាន​ដកហូត​ទូ​ហ្គេម​ចំនួន​៦​គ្រឿង ក្នុងនោះ​៤​គ្រឿង​ជា​ប្រភេទ​ហ្គេម​បៀរ និង​២​គ្រឿង​ទៀត ជា​ប្រភេទ​ហ្គេម​បាញ់​ត្រី និង​មនុស្ស​ប្រុស​ស្រី​៣​នាក់ បន្ទាប់ពី​ឃាត់ខ្លួន​អប់រំ​ដោះលែង​វិញ​។​

​បច្ចុប្បន្ន​សម្ភារៈ​ដែល​បាន​ដកហូត រួមទាំង​ជនសង្ស័យ បាន​នាំខ្លួន​ទៅ​អធិការ​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​