គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​និង​ថ្នាំញៀន​៤​កញ្ចប់​

516
ចែករម្លែក

ដោយ : ចាន់តូ/ ភ្នំពេញ​ : មនុស្ស​៦​នាក់​រួម​និង​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​តូច ​ត្រូវ​កម្លាំង​គ​ណះ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន​ ខ​ណៈកម្លាំង​សមត្ថកិច្ច​បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន​ និង​សុខ​សុ​វត្ថ​ភាព​ជួន​ពលរដ្ឋ​។ កាលពី​យប់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ស៊ប​ភើ​ស្ទរ ផ្លូវ​លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែ​​ន​សុខ​។​ ហើយ​ដឹកនាំ​ដោយ​លោក ហោ វាសនា អភិបាលរងខណ្ឌ​សែន​សុខ​តំណាង​លោក​ម៉ូ​វ ម៉ានិត លោក សារឹម វុទ្ធី អធិការ​ង​ខណ្ឌ​សែន​សុខ​តំណាង​លោក​ហួរ ម៉េង​វ៉ាង និង​ក​ម្លាំ​អាវុធហត្ថ​មន្ត្រី​សាលាខណ្ឌ​មន្ត្រីនគរបាល​ជាច្រើន​នាក់​ទៀត​។​

​ប្រភពពី​មន្ត្រីនគរបាល​ដែល​បាន​ចូលរួម​ត្រួតពិនិត្យ​នោះបានឲ្យដឹងថា ក្នុងនោះ​កម្លាំង​គ​ណះ​បញ្ជាការ​ឯកភាព​ខណ្ឌ​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​៦​នាក់​រួម​និង​ថាំ្ន​ញៀន​ចំនួន​៤​កញ្ចប់​តូច​និង​ម៉ូតូ​៣​គ្រឿង​។​

​បច្ចុប្បន្ន​មនុស្ស​ទាំង​៦​នាក់​រួម​និង​វត្ថុតាង​កំពង់​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ផ្នែក​ជំនាញ​ដើម្បី​បន្ត​និតិ​វិ​ធី​៕​B