គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​រុះរើ​សំណង់​គ្មាន​ច្បាប់ សង់​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ផ្លូវ​រថភ្លើង​

555
ចែករម្លែក

ដោយ : ​ចាន់តូ​/​ភ្នំពេញ : សំណង់​តូប ដែល​ពលរដ្ឋ​មួយចំនួន​ឆ្លៀតឱកាស​សាងសង់ នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ តាមផ្លូវ​រថភ្លើង ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​គណបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​រុះ​រើចេញ កាលពី​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ក្រោយពី​ជូនដំណឹង​ជាមុន​មកហើយ ។​

​តាម​អជ្ញាធរបាន​ឲ្យ​ដឹងថា កន្លងមក​ខាង​អា​ជ្ញ​ធរ​បាន​ជូនដំណឹង​ហើយ រាល់​ពលរដ្ឋ​ដែល​សាងសង់​តូប លក់ដូរ ស្នាក់នៅ​ជា បណ្តោះអាសន្ន នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ប្រប​តាមផ្លូវ​រថភ្លើង ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ ធ្នាប់​សាធ​រណៈ គ្មាន​ច្បាប់​អនុញាតិ នោះអាជ្ញាធរ​ត្រូវតែ​ហាមឃាត់ សូម​បញ្ឈប់​សកម្មភាព​សង់រោង តូប បែបនេះ ក៏ប៉ុន្តែ​នៅ​មិន​ស្តាប់ ស្ងាត់ៗ បែ​ជាមាន​អ្នក​ទៅ​លួច​សង់រោង តូប ដដែល ទើប​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ នេះ​គណបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​ដោយ​លោក កែវ សុភា អភិបាលរងខណ្ឌ រួមជាមួយ​កម្លាំង​សង្កាត់ ប៉ុស្តិ៍​ចោមចៅ​៣ ចុះទៅ​រុះរើ​ចេញ នូវ​សំណង់​រោង តូប អ្នកលក់ដូរ នៅតាម​ចិញ្ចើមផ្លូវ ។​

​តាម​ម្ចាស់​រោង តូប​ទាំង​នោះបាន​ឲ្យ​ដឹងថា គាត់​ដឹង​ហើយ​ថា រោង តូប របស់គាត់ សង់​គ្មាន​ច្បាប់ តែ​គាត់​សង់​គ្រាន់ ជា​ជម្រក សម្រាប់​លក់ដូរ​ជា​បណ្តោះ​សន្ន​តែប៉ុណ្ណោះ ហើយ​កន្លងមក​ពួកគាត់​ក៏​ទទួល​បានដែរ នូវ​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ តម្រូវ​ឲ្យ​រុះរើ​ចេញ តែ​គាត់ ជាប់រវល់ ទើប​អូសបន្លាយ​ពេលវេលា មកដល់​ថ្ងៃនេះ ហើយ​គាត់​ក៏​មិន​អាក់អន់ចិត្ត​អ្វី​ដែរ​ជាមួយ​អាជ្ញាធរ​ដែល​ដាក់​កម្លាំង​ចុះមក​រុះរើ​នេះ ៕B